ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCRF បាននិយាយថា បើប្រៀបធៀបប្រទេសមួយជានាវាមួយដែលបរទៅមុខធ្វើដំណើរវែងឆ្ងាយ នោះបក្សកាន់អំណាចប្រៀបដូចជាក្រុមកាន់ចង្កូត។ នៅប្រទេសចិន បក្សកុម្មុយនីស្តចិនបានដឹកនាំ មនុស្សចំនួន១៤០០លាននាក់បំបែករលកសមុទ្រសាហាវបរឆ្ពោះទៅមុខរហូត អ្នកបើកដ៏គន្លឹះនៃក្រុមកាន់ចង្កូតនេះគឺលោក ស៉ី ជីងពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
លោក ស៉ី បានលើកឡើងទស្សនៈគំនិតជាប្រព័ន្ធដើម្បីគ្រប់គ្រងក្រុមកាន់អំណាចមួយនេះឱ្យបានល្អ ដែលឈរលើការគិតពិចារណានិងបទពិសោធន៍អភិបាលកិច្ចរយៈពេលជាង១០ឆ្នាំរបស់ខ្លួន ពោលគឺ ផ្នត់គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្ស។ ទ្រឹស្តីមួយនេះផ្តោតលើការដោះស្រាយបញ្ហាលំបាកសម្រាប់បក្សធំ មានតក្កវិជ្ជាដ៏សាមញ្ញ ៖ បើចង់គ្រប់គ្រងជាតិឱ្យល្អ នោះត្រូវគ្រប់គ្រងក្រុមកាន់អំណាចឱ្យល្អសិន ឫសគល់នៃការគ្រប់គ្រងក្រុម គឺតម្កល់ទុកប្រជាជនជាអាទិភាពចម្បងបំផុត។
✅ ទីចាប់ផ្តើម និងជាឫសគល់ ៖ ធ្វើការងារត្រូវផ្តោតលើក្តីកង្វល់និងតម្រូវការរបស់ប្រជាជនជានិច្ច
ផ្នត់គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្ស មានប្រការស្នូលគឺ តម្កល់ទុកប្រជាជនជាអាទិភាពចម្បង ។ គោលជំហរនេះមកពីគោលបំណងឫសគល់នៃបក្សកុម្មុយនីស្តចិនដែលខិតខំពេញទំហឹងដើម្បីបម្រើប្រជាជន។ ជាងមួយរយឆ្នាំកន្លងផុតទៅ គោលបំណងដើមនេះមិនដែលប្រែប្រួលទេ។
✅ គោលការណ៍ស្នូល៖ អនុវត្តតាមការដឹកនាំរួមនៃមជ្ឈិមបក្ស ប្រមូលកម្លាំងបំពេញការងារស្នូល
ប្រទេសចិនមានទឹកដីធំល្វឹងល្វើយ លក្ខខ័ណ្ឌនិងធនធាននៃការអភិវឌ្ឍតាមតំបន់ខុសគ្នាមានភាពខុសគ្នាយ៉ាងខ្លាំង ។ មជ្ឈឹមបក្សដឹកនាំជាទូទៅ បានជំរុញឱ្យកសាងប្រព័ន្ធសម្របសម្រួលដើម្បីប្រើប្រាស់ធនធានទូទាំងប្រទេស ផែនការនិងគោលនយោបាយអាចអនុវត្តជាក់ស្តែង ដែលធានាឱ្យអភិបាលកិច្ចរបស់ជាតិដំណើរការបានដោយប្រសិទ្ធិភាពខ្ពស់ និងមានសណ្តាប់ធ្នាប់ ។ ដូច្នេះ ក្នុងប្រទេសចិន គម្រោងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួនច្រើនដែល មានទ្រង់ទ្រាយធំបានកសាងរួចរាល់ និងដាក់ឱ្យប្រើប្រាស់ ដែលអាចផ្តល់សេវាសាធារណៈជូនចំពោះមហាជនរាប់រយលាននាក់នៅទូទាំងប្រទេស ។
✅ លក្ខណៈពិសេស៖ ហ៊ានធ្វើបដិវត្តលើខ្លួនឯង បង្ក្រាបអំពើពុករលួយយ៉ាងសកម្ម
ការធ្វើអភិបាលកិច្ចរយៈពេលវែងងាយជួបនឹងបញ្ហាដូចជាការមិនបំពេញនាទីនិងការកេញប្រវាញ់លើសិទ្ធអំណាច ដែលជាបញ្ហាលំបាកជាទូទៅនៃបក្សកាន់អំណាចទាំងអស់នៅលើពិភពលោក។ ដើម្បីដោះស្រាយបញ្ហានេះ គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្សបានលើកឡើងទស្សនៈបែបច្នៃប្រឌិតថ្មីពោលគឺ ធ្វើបដិវត្តលើខ្លួនឯង ៖ កំណត់លក្ខន្តកៈខ្សែបន្ទាត់ក្រហមដោយម្ចាស់ការ បង្ក្រាបអំពើបង្ខូចឥរយាបថនៃបក្សដែលបានបំផ្លាញផលប្រយោជន៍របស់ប្រជជាន។
✅ ការជ្រើសរើសកម្មាភិបាល៖ កសាងក្រុមធ្វើការប្រចាំមូលដ្ឋាននៃបក្សដែលស្មោះត្រង់ ស្អាត់ស្អំ ហ៊ានទទួលខុសត្រូវ
ផ្នត់គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្សបានកំណត់ស្តង់ដារស្នូលចំនួន ៣ នៃការជ្រើសរើសកម្មាភិបាល៖ ស្មោះត្រង់ដើម្បីផលប្រយោជន៍របស់ប្រជាជន គោរពយុត្តិធម៌ចរិតស្អាតស្អំ អនុវត្តជាក់ស្តែងមានទំនួលខុសត្រូវ។ បក្សកុម្មុយនីស្តចិនជ្រើសរើសនិងដំឡើងឋានៈមន្ត្រីបក្ស មិនគិតតាមតែកម្រិតសញ្ញាបត្រសិក្សា មិនកំណត់តាមប្រវត្តិសង្ខេបការងារនោះទេ សំខាន់គឺការវាយតម្លៃតាមលទ្ធផលនៃការអនុវត្តការងារតាមមូលដ្ឋាន ថាតើបានជួយដោះស្រាយក្តីកង្វល់របស់មហាជនយ៉ាងប្រាកដប្រជាឬទេ បានគោរពខ្សែបន្ទាត់ក្រហមនៃលក្ខន្តកៈវិន័យនៃបក្សឬអត់ ពុំប្រើតួនាទីក្នុងបក្សនិងសិទ្ធិអំណាចរបស់ខ្លួនកេញចំណេញលើផលប្រយោជន៍ផ្ទាល់។
✅ គណៈកម្មការបក្សប្រចាំមូលដ្ឋាន៖ អង្គការមូលដ្ឋានបក្សនៅក្បែរប្រជាជន
គណៈកម្មការបក្សនៅមូលដ្ឋានដែលគ្របដណ្តប់ក្រុងស្រុកឃុំភូមិ ជា«ជួរមុខទីមួយ» នៃការអនុវត្តផ្នត់គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្ស ប្រកបដោយប្រសិទ្ធិភាពជាក់ស្តែង។ នៅប្រទេសចិន សមាជិកបក្សរាប់រយលាននាក់នៅជិតជាមួយមហាជន ធ្វើការទល់មុខជាមួយមហាជន ដើម្បីឱ្យនយោបាយនៃមជ្ឈិមបក្សផ្តល់ផលប្រយោជន៍ដល់ប្រជាជន គណៈកម្មការបក្សក៏អាចប្រមូលមតិសាធារណៈនិងបំណងមហាជនទាន់ពេលវេលាផងដែរ។
✅គុណតម្លៃដ៏យូរអង្វែង ៖ ផ្តល់បទពិសោធន៍របស់ចិនអំពីការគ្រប់គ្រងបក្សនយោបាយសម្រាប់ពិភពកល
ផ្នត់គំនិតរបស់លោក ស៉ី ជីងពីង អំពីការកសាងបក្សបានលើកឡើងថា៖
(1) គណបក្សនយោបាយចាំបាច់ត្រូវប្រកាន់ខ្ជាប់គោលជំហរប្រជាជន បដិសេធការបង្ខិតបង្ខំនិងការគំរាមកំហែងនៃក្រុមផលប្រយោជន៍មួយត្តាប់តូច។
(2) គណបក្សនយោបាយត្រូវបង្កើតយន្តការត្រួតពិនិត្យតាមដានក្នុងបក្សនិងធ្វើបដិវត្តដោយខ្លួនងង។
(3) ការកសាងគណបក្ស ចាំបាច់ត្រូវឈរលើសភាពការណ៍ជាតិ ពុំចម្លងរបៀបនៃប្រទេសលោកខាងលិច។
និយាយជារួម ផ្នត់គំនិតរបស់លោក Xi Jinping អំពីការកសាងបក្សគឺជាការណែនាំដែលត្រូវអនុវត្តជាក់ស្តែងបាន ។ សម្រាប់ប្រទេសចិន វាអាចគ្រប់គ្រងសមាជិកបក្សនិងកម្មាភិបាលឱ្យល្អ ដែលជាការធានាផ្នែកនយោបាយនៃការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញ។ សម្រាប់ពិភពលោក វាបានផ្តល់ចម្លើយមួយសម្រាប់ការដោះស្រាយបញ្ហាលំបាកដែលជាបញ្ហាប្រឈមរួមនៃការគ្រប់គ្រងបក្ស ពោលគឺបានស្វែងរកមាគ៌ាថ្មីនៃការគ្រប់គ្រងបក្សតាមរយៈការតម្កល់ទុកប្រជាជនជាស្នូល ប្រកាន់ខ្ជាប់ការធ្វើបដិវត្តដោយខ្លួនឯង និងការអភិវឌ្ឍដោស្វ័យម្ចាស់ការ។ ស្វែងយល់ផ្នត់គំនិតនេះ អាចយល់ដឹងយ៉ាងច្បាស់ពីកត្កវិជ្ជានៃបក្សដែលមានប្រវត្តិលើសពីមួយរយឆ្នាំមួយនេះថាហេតុអ្វីបានជាអាចអភិវឌ្ឍឥតឈប់ឈរ និងដឹកនាំប្រទេសចិនសម្រេចការអភិវឌ្ឍប្រកបដោយស្ថិរភាព និង យូរអង្វែង ថែមទាំងអាចយល់ដឹងពីគុណតម្លៃដ៏វែងឆ្ងាយនៃមាគ៌ាគ្រប់គ្រង់បក្សនេះក្នុងការជំរុញការអភិវឌ្ឍរដ្ឋ និងការរីកចម្រើននៃសកល៕
ដោយ៖តារា










