លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- គ្មាននរណាហូបថ្មភ្នំនិងខ្សាច់បានទេ តែគេយកថ្មនិងខ្សាច់ទៅដោះដូរជាមួយដុល្លារបាន។
២- បើទៅមើលតែកន្លែងអត់បាក់ច្រាំង ច្បាស់ជាអត់មានបាក់ច្រាំងទេ?
៣- មន្ត្រីពុករលួយមិនស៊ីគ្រួសថ្មឬខ្សាច់ទេ គឺពួកគេស៊ីតែដុល្លាប៉ុណ្ណោះ។
៤- សហរដ្ឋអាមេរិកអាងខ្លួនខ្លាំងចង់វ៉ៃប្រទេសណាក៏បាន ធ្វើឲ្យសៀមយកគំរូតាម។
៥- បើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ជាការចាំបាច់ ការវាយប្រហាររបស់អ៊ីរ៉ងលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកក៏ជាការចាំបាច់ដែរ?
៦- បារាំងកំពុងខឹងសៀមដែលហ៊ានធ្វើរូបលោកម៉ាក្រុងថ្វាយបង្គំស្តេចសៀម សៀមដល់ថ្ងៃអន្សាហើយ?
៧- បើសៀមនៅតែទន្ទ្រានឈ្លានពានកម្ពុជា កម្ពុជានៅតែបន្តតវ៉ាទៅសៀមនិងអន្តរជាតិ។
៨- កម្ពុជាកំពុងស្ថិតនៅក្នុងហានីភ័យ ដោយសារការឈ្លានពានរបស់ប្រទេសសៀម?
៩- អាជ្ញាធរកម្ពុជាចាប់បញ្ជូនជនជាតិសៀមរាប់សិបរយនាក់ទៅប្រទេសសៀមវិញ ពីបទល្មើសច្បាប់ ពួកអាថ្លៃថ្នូរមិនចេះល្មើសច្បាប់ទេប្ញ?
១០- ការបំផ្ទុះអាវុធនៅក្នុងទឹកដីខ្មែរចំពោះមុខក្រុមAOT បញ្ជាក់ថាសៀមព្រហើនហ៊ានមើលងាយតួនាទីអាស៊ាននិងកម្ពុជាជាម្ចាស់ទឹកដី៕

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print