ជិះមូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តដែលបើកបញ្រ្ចាសទិសបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរូបគេបានជិះម៉ូតូប៉ះជាមួយរថយន្ត១គ្រឿងទៀត ដែលបើកបញ្ច្រាសទិស ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខហាងដេប៉ូចែកចាយគ្រឿងភេសជ្ជៈយីហោ ដេប៉ូឧត្តម ស្ថិតតាមបណ្ដោយផ្លូវ ២០១១ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ចំណាន ហៅ វៀត ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

តាមប្រភពព័តមានពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះវ៉ារថយន្ត១គ្រឿងដែលនៅពីមុខក៏មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1294 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងច្រាស់ទិសគ្នា ធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនិងរថយន្តខាងលើនោះចំពីមុខពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូជាជនរងគ្រោះបោកក្បាលទៅនឹងគំរបម៉ាសុីរថយន្តបែកក្បាលស្លាប់ភ្លាមៗនៅនិងនឹងកន្លែងកើតហេតុតែម្តង ភ្លាមៗនោះម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនិងម៉ូតូជនរងគ្រោះនៅកណ្តាលផ្លូវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកវាស់វែងរថយន្តនិងម៉ូតូហើយបានទាក់ទងទៅខាងជំនាញស្នងការឲ្យមកស្ទូចយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅស្នងការរាជធានីចំណែកសពត្រូវបសមត្ថកិច្ចធ្វើឯកសារប្រគល់ទៅខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

1-168-768x431 3-131-768x431

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print