អ៊ុយក្រែនបង្កើតបញ្ជាការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយប្តេជ្ញាបង្ក្រាបរុស្ស៊ីផ្នែកសេដ្ឋកិច្ច

ចែករំលែក៖

អ៊ុយក្រែនបានប្រកាសបង្កើតបញ្ជាការពិសេសមួយដើម្បីបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ី ចំពេលមានសម្ពាធជាបន្តបន្ទាប់លើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការដឹកជញ្ជូនរបស់ទីក្រុងមូស្គូ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយបង្កើតបញ្ជាការថ្មីមួយនៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចបង្កើត “ផលប៉ះពាល់រយៈចម្ងាយឆ្ងាយ” ដើម្បីធ្វើឲ្យសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើអរិភាពចុះខ្សោយ។
លោក Zelensky បានប្រកាសថា “បញ្ជាការនេះត្រូវតែផ្តោត 100% នៃធនធានដែលមានរបស់ខ្លួនលើការធ្វើឲ្យសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមចុះខ្សោយបន្ថែមទៀត”។
អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់ដើម្បីវាយប្រហាររោងចក្រថាមពលដែលមានទីតាំងរាប់ពាន់គីឡូម៉ែត្រជ្រៅនៅក្នុងទឹកដីរុស្ស៊ី។
ទីក្រុងគៀវហៅ “ទណ្ឌកម្មរយៈចម្ងាយឆ្ងាយ” ទាំងនេះថាផ្តោតលើវិស័យថាមពល – ប្រភពចំណូលសំខាន់ដែលជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ុយក្រែនបានប្រកាសវាយប្រហារស្ទើរតែរាល់ថ្ងៃចូលទៅក្នុងទឹកដីរុស្ស៊ីជ្រៅ៕

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print