នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីល្បែងស៊ីសង កត់ឆ្នោតកន្ទុយលេខវៀតណាម

ចែករំលែក៖

ខេត្តកណ្ដាល÷នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជាន់សង្ស័យម្នាក់ ដែលជាអ្នកកត់ឆ្នោតកន្ទុយលេខកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង ៥០នាទី នៅផ្ទះរបស់ជនសង្ស័យ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ប្រភពឱ្យដឹងថាជនសង្ស័យ ឈ្មោះ សម្បត្តិ រតន: ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនកត់ឆ្នោត ទីលំនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

+វត្ថុតាងចាប់យក៖ 

– ប្រាក់រៀលចំនួន មួយសែនប្រាំរយរៀល(១០០៥០០៛)។

– ក្រដាសដែលមានកត់លេខឆ្នោតគៀបភ្ជាប់ជាមួយក្រដាសកាបូនចំនួនបីដុំ។

– ទូរស័ព្ទដៃចំនួន០២ គ្រឿង :ម៉ាកIPhone X ពណ៍ស០១គ្រឿង និង IPhone 11 Pro mix ០១គ្រឿង

មន្ត្រីនគរបាលស្រុកអង្គស្នួលឲ្យដឹងថា មុនពេលកើត ហេតុកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាជនល្អថា នៅចំណុចកើតហេតុខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម។ ក្រោយទទួលព័ត៌មាន ដោយមានការដឹកនាំពីលោក សាន វ៉ានធុល អភិបាលរង តំណាងលោកអភិបាលស្រុក រួមជាមួយអាជ្ញាធរពាក់ព័ន្ធ សហការណ៍ជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច បានចុះដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើជាបុគ្គលិកកត់ឆ្នោតរយៈពេល០២ខែមកហើយ។ ករណីនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print