ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមបង្ហោះផ្សព្វផ្សាយវីដេអូ ករណី បុរសម្នាក់យកដុំថ្ម គប់ទៅលើជនរងគ្រោះត្រូវជាបងថ្លៃខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះស្រាវជ្រាវនឹងឃាត់ខ្លួនបុគ្គលខាងលើភ្លាមៗ ក្នុងករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
-កើតហេតុថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង០៨និង០០នាទី
-ចំណុច៖ ផ្ទះជនរងគ្រោះ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
+ជនរងគ្រោះ ០១នាក់៖ (ត្រូវជាបងថ្លៃ)
-ឈ្មោះ ស៊ឹម ថុល ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ រស់ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប។
+ជនសង្ស័យ ០១នាក់៖ (ប្អូនថ្លៃ)
-ឈ្មោះ សយ ចាន់សិទ្ធ ហៅ អ៉ីង ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ ៖ មិនពិតប្រាកដ (ឃាត់ខ្លួន)។
-ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០៧លើក ក្នុងករណីហិង្សាដោយចេតនា។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)
វត្ថុតាងចាប់យក៖
១-ដុំថ្មចំនួន០៥ដុំ(តូចធំ) និងខ្ទះឆា០១។
២-បំណែកចានមួយចំនួន។
សម្ភារៈខូចខាត៖
-បែកចានមួយចំនួន និងខ្ទះឆា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជាបានធ្វើសកម្មភាពប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ទៅលើជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តចាត់ការតាមនីតិវិធី៕










