នគរបាលស្រុកកណ្តាលស្ទឹង បំបែកសំណុំរឿងកាប់ប្លន់យកម៉ូតូ៥ករណីឃាត់ខ្លួនជាន់សង្ស័យ៤នាក់គេចខ្លួន ៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដោយមានការចូលរួមសហការពីនគរបាលស្រុកបាទីខេត្តតាកែវបានបង្ក្រាបករណីកាប់ប្លន់យកម៉ូតូដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ រីឯ៣នាក់ទៀតកំពុងតាមចាប់ខ្លួន។

សមត្ថកិច្ចឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ)និងប្រើប្រាស់សារធាតុញៀនកាលថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ២០២៦ នៅវេលាម៉ោង០២:៥០នាទី
នៅនៅចំនុចប្រឡាយលេខ៦០ ស្ថិតក្នុងភូមិជ្រៃរយោង ឃុំ កណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

*ជនសង្ស័យ០៧ នាក់៖
១. ឈ្មោះ ធី សុភ័ក្រ្តា ភេទ ប្រុស អាយុ ២៣ឆ្នាំ
២. ឈ្មោះ វុធ ធី ភេទ ប្រុស អាយុ ២៦ឆ្នាំ
៣. ឈ្មោះ គង់ ស៊ីឈុន អាយុ ៣២ឆ្មាំ
៤. ឈ្មោះ អុល ដារ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ
៥. ឈ្មោះប៊ួ វិចិត្ត ភេទប្រុស អាយុ ២៦ឆ្មាំ(គេចខ្លួន)
៦. ឈ្មោះ ឌឹម ដាលី ហៅ ផាក់ ភេទប្រុស អាយុ២៦ឆ្នាំ(គេចខ្លួន)
៧. សៅ អាហ្សា អាយុ ២៥ឆ្នាំ(គេចខ្លួន)

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៦ វេលាម៉ោង​១៧:៣០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកHonda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LL-0239 ចេញពីរាជធានីភ្នំពេញ ដើម្បីត្រឡប់មកដេកនៅចម្ការ(ស្រះត្រី)ស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្ដោក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពេល​មកដល់ការដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្ដោក ឈ្មោះ ជាតិ បានហៅជនរង គ្រោះឲ្យចូលផឹកស្រាបៀរជាមួយរហូតដល់​វេលាម៉ោង ២៣:៥០នាទី ជនរងគ្រោះនិងឈ្មោះ​ ជាតិហើយនិងឈ្មោះ ម៉ន បានបន្តទៅហូបនៅហាងយីហោឈ្មោះផ្ទះប្អូនស្រីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

ពេលផឹកស្រាបៀររួច​ជនរង​គ្រោះ និងមិត្តភក្កិបានចេញ ពីហាង។ ពេលជិះមកដល់កន្លែងជនរងគ្រោះដេកយាមចម្ការឱ្យគេ(ស្រះត្រី) ជនរងគ្រោះបានឈប់ម៉ូតូតែមិន បានពន្លត់ម៉ាស៊ីនម៉ូតូនោះទេ រួចដើរចូលទៅយកអង្រឹងដើម្បីសម្រាក ជនរងគ្រោះដេីរយកអង្រឹងមកវិញ​ស្រាប់​តែក្រុម​ជនសង្ស័យ​បាន​ធ្វើសកម្មភាពដេីរចូលយកម៉ូតូរបស់ជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះបានប្រតាយ ប្រតប់គ្នាជាមួយជនសង្ស័យទាំង០២នាក់។ ពេលនោះជនសង្ស័យ០២ទៀតបានដើរមកជួយ ហើយ​ជនរង​គ្រោះបានស្រែកថាអាចោរៗ ជាច្រើនដង ភ្លាមនោះក៏ជនសង្ស័យ​ ប៊ួ​ វិចិត្ត​ យកកាំបិតកាប់មកលេីជនរងគ្រោះន១កាំបិត ចំកដៃខាងស្តាំ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យទាំង០៤នាក់ខាងលើជិះម៉ូតូរត់គេចខ្លួនមកទិសខាងលិចមកខាងឃុំសៀមរាបបាត់ទៅ។

លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យបានចំនួន​០៣​នាក់ រួមនិងវត្ថុតាង​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបាន​សារភាព​ថា បក្ខពួក​មានគ្នា០៤ នាក់មាន ១. ឈ្មោះគង់ ស៊ីឈុន,២. ឈ្មោះធី សុភ័ក្រ្តា,៣. ឈ្មោះអុល ដារ៉ូត និងឈ្មោះ​ ប៊ួ វិចិត្ត ពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ នៅក្រុងតាខ្មៅ ពី​ជនរងគ្រោះ​ជា​ស្ត្រី​ចំណាស់​ម្នាក់​បាន​សម្រេច ហើយបន្តមកធ្វើសកម្មភាព យកដាវកាប់ប្លន់យកម៉ូតូ០១គ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ នៅស្រុកកណ្ថាលស្ទឹង បានសម្រេច កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិជ្រៃយោង ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រាកដមែន នឹងធ្លាប់ប្រព្រឹត្តនៅស្រុកកណ្ដាលស្ទឹងបានចំនួន០៥លើករួចមកហើយ។

លើកទី០១:នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានធ្វើសកម្មភាពយកដាវកាប់ជនរងគ្រោះឈ្មោះ​ ផារិន​សុចិត្រា ចំនួនពីរដាវបានសម្រេចយក ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៦ នៅចំណុចភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពេលធ្វើសកម្មភាពមានជនសង្ស័យ ១.ឈ្មោះប៊ួ វិចិត្ត និង២.ឈ្មោះធី សុភ័ក្រ្តា ហើយម៉ូតូដែលធ្វើសកម្មភាពបានសម្រេចខាងលើជនសង្ស័យ ឈ្មោះប៊ួ វិចិត្ត បានយកទៅឲ្យជនសង្ស័យឈ្មោះគង់ ស៊ីឈុន​ យកទៅលក់​នៅម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​បាន​លុយ​៦០០ដុល្លារ​។

លើកទី២:ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះធី សុភ័ក្រ្តា និងជនសង្ស័យឈ្មោះ​ ប៊ួ​ វិចិត្ត បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ។

លើកទី៣: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើ សកម្មភាពយកដាវដេញកាប់ជនរងគ្រោះឈ្មោះ ម៉ុយ ចាន់ថា បានសម្រេចម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២៦ ពេលធ្វើសកម្មភាពមានជនសង្ស័យ ឈ្មោះប៊ួ វិចិត្ត និងឈ្មោះអុល ដារ៉ូត ហើយម៉ូតូដែលធ្វើសកម្មភាពបានសម្រេចខាងលើជនសង្ស័យឈ្មោះប៊ួ វិចិត្ត បានយកទៅឲ្យជនសង្ស័យឈ្មោះគង់ ស៊ីឈុន ៥០០​ ដុល្លារ​។

លើកទី៤:នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើ សកម្មភាពយកកាំបិតកាប់ជនរងគ្រោះឈ្មោះប៊ី វិចិត្រ បានសម្រេចម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣។ ពេលធ្វើសកម្មភាពមានជនសង្ស័យ ១. ឈ្មោះប៊ួ វិចិត្ត ២. ឈ្មោះសៅ អាស្សា និងទី៣. ឈ្មោះវុធ ធី ដែលធ្វើសកម្មភាពបានសម្រេចខាងលើជនសង្ស័យ ឈ្មោះប៊ួ វិចិត្ត បានយកទុកជិះ ហើយក្នុងម៉ូតូមានប្រាក់ដុល្លារចំនួន៩០០$ និងខ្សែកមាស០១ខ្សែ លក់ចែកគ្នាបានម្នាក់៧០០ដុល្លារ រួចជន សង្ស័យឈ្មោះវុធ ធី បានឲ្យលុយទៅឈ្មោះអុល ដារ៉ូតចំនួន២០០.០០០រៀល។

លើកទី៥:នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើសកម្មភាពយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះជន សំណាង បានសម្រេចម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ស ស៊េរីឆ្នាំ២០២២ ពេលធ្វើសកម្មភាពមានជនសង្ស័យ ១.ឈ្មោះប៊ួ វិចិត្ត ២.ឈ្មោះ ឌឹម ដាលី ហៅផាក់ ៣.ឈ្មោះអុល ដារ៉ូត និងទី៤ឈ្មោះវុធ ធី ពេលធ្វើសកម្មភាពបានសម្រេចជនសង្ស័យ ឈ្មោះប៊ួ វិចិត្ត បានយកទុកនៅផ្ទះរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print