ស្ត្រីម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ខណៈកំពុងបេីករថយន្ដសុខៗស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់

បេីករថយន្តម៉ាកTOYOTA YARIS ពាក់ផ្លាកលេខ ភ្នំពេញ 2J-0288 ហើយកំពុងតែបេីកបរសុខៗ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ។

...

 

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមក ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print