ថៃ៖ «ករណីឆេះបារ Beer Bar » មួយកន្លែងស្ថិតក្នុងតំបន់ ឡាតផ្រាវ ទីក្រុងបាងកក សម្លាប់មនុស្ស ២៧នាក់

ចែករំលែក៖

ទីក្រុងបាងកក៖ បើយោងតាមការចេញផ្សាយរបស់កាសែត The Nation បាននិយាយថា លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ភ្លាមៗ ក្រោយទទួលបានការរាយការណ៍អំពីគ្រោះអគ្គីភ័យដ៏សាហាវនៅហាងបារផឹកស៊ី និងផលិតស្រាបៀរមួយកន្លែង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព និងបញ្ជាឱ្យអាជ្ញាធរថៃ ស៊ើបស្វែងរកមូលហេតុពិតប្រាកដឱ្យឃើញ។

 

កាសែត The Nation បាននិយាយបន្ថែមថា យ៉ាងហោចណាស់មនុស្សចំនួន ២៧ នាក់បានបាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏សាហាវ ដែលបានឆាបឆេះហាងផឹកស៊ី (Beer Bar) មួយកន្លែង ស្ថិតក្នុងតំបន់ ឡាតផ្រាវ ទីក្រុងបាងកក ប្រទេសថៃ កាលពីយប់មិញ។

 

ក្នុងហេតុការណ៍នេះដែរ លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ដែរថាមនុស្ស ២៧នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយផ្អែកលើការរៀបរាប់ពីអ្នកនៅរស់រានមានជីវិត លោកបានបន្ថែមថាផាប់ខាងលើដែលមានទីតាំងសិ្ថតក្នុងស្រុក Chatuchak នៃទីក្រុងបាងកក មានពោរពេញដោយផ្សែងយ៉ាងលឿនរហ័ស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ ដោយបង្ខំមនុស្សម្នានាំគ្នាសម្រុករត់ចេញតាមផ្លូវក្រោយនៅក្បែរបន្ទប់ទឹក។ ប៉ុន្តែមិនមានច្រកចេញសម្រាប់រត់គេចខ្លួនពេលមានអគ្គិភ័យនោះទេ។

 

លោក Suriyachai Rawiwan ជាប្រធាននាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយនៃទីក្រុងបាងកក បានប្រាប់ Reuters ថាមានមនុស្ស ៦៣នាក់បានរងរបួស ក្នុងនោះមាន ២២នាក់រងរបួសធ្ងន់ធ្ងរ។ ចំណែកមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។

...

 

យោងតាមរបាយការណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង ២៧ នាក់នោះ រួមមានបុរស ៩ នាក់ និងស្ត្រី ១៨ នាក់ ខណៈអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print