ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមបានជិះបុកគ្នាជាមួយម៉ូតូហុងដាស្កុបពីបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១៤និង២២នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ និច លីហ្សា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសហេីមស្មានិងរលាត់ជេីងទាំងសងខាង
ជនរងគ្រោះទី២មានឈ្មោះ និច វែងស្រេងហុង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសពកក្បាលខាងក្រោយហេីមមុខនិងឈឺជេីង
ជនរងគ្រោះទី៣មានឈ្មោះ ថន រក្សា ភេទស្រី អាយុ១០ឆ្នាំ រងរបួសហើមកំភួនជើងខាងស្ដាំ
ជនរងគ្រោះទាំង៣ មានអាសយដ្ឋាននៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូភាគីម្ខាងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP 0107 ។ និងភាគីម្ខាងទៀតម៉ាកហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1 HX 2748 ។
ជនរងគ្រោះទាំង០៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យ កុមារជាតិ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ










