Manchester United ចុះហត្ថលេខានាំយកខ្សែបម្រើប្រេស៊ីល Andrey Santos ពី Chelsea

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាទិគយកខ្សែបម្រើជម្រើសជាតិប្រេស៊ីល Andrey Santos ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2031។

យោងតាមសារព័ត៌មាន បិសាចក្រហមបានចំណាយប្រាក់ដំបូងប្រមាណ 48 លានផោន (ប្រហែល 64.3 លានដុល្លារ) ហើយអាចបន្ថែម 2 លានផោន ទៀតតាមលក្ខខណ្ឌផ្សេងៗ។

Santos វ័យ 22 ឆ្នាំ បាននិយាយក្នុងវីដេអូរបស់ Manchester United ថា៖ «និយាយតាមត្រង់ទៅ នេះគឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីក្មេង។ ប្រវត្តិសាស្ត្រ និងការទទួលខុសត្រូវដែលភ្ជាប់ជាមួយអាវនេះ គឺជាមូលហេតុដែលខ្ញុំមកទីនេះ»។

Santos បានផ្ទេរមក Chelsea ក្នុងឆ្នាំ 2023 ហើយធ្លាប់ត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ក្លិប Vasco da Gama, Nottingham Forest និង Strasbourg មុនត្រឡប់មក Stamford Bridge សម្រាប់រដូវកាល 2025-26។

រដូវកាលមុន គេបានបង្ហាញខ្លួនឱ្យ Chelsea សរុប 43 ប្រកួត។

ការមកដល់របស់ Santos គឺដើម្បីជំនួសកន្លែងរបស់ Casemiro ដែលបានចាកចេញពី Manchester United នៅចុងរដូវកាលមុន បន្ទាប់ពីកិច្ចសន្យារបស់គេផុតកំណត់។

លើសពីនេះ Santos ក៏នឹងជួយពង្រឹងជម្រើសរបស់អ្នកចាត់ការ Michael Carrick ផងដែរ ខណៈខ្សែបម្រើ Manuel Ugarte កំពុងរងរបួសសរសៃជង្គង់ ដែលកើតឡើងអំឡុងការប្រកួត World Cup ដែលអ៊ុយរូហ្គាយចាញ់អេស្ប៉ាញ 1-0 ហើយអាចអវត្តមានរយៈពេលយូរ។

...

សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល Santos បង្ហាញខ្លួនបាន 6 ប្រកួត ប៉ុន្តែមិនត្រូវបានគ្រូបង្វឹក Carlo Ancelotti ជ្រើសរើសចូលក្រុមសម្រាប់ World Cup 2026 ដែលប្រេស៊ីលបានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print