ខេត្តរតនគិរី៖ អង្គការសង្គ្រោះសត្វព្រៃ ដឹកនាំដោយលោក ចាន់ វិចិត្រ ប្រធាន កម្មវិធី អង្គការសង្គ្រោះសត្វព្រៃ លោក អភិបាលរងស្រុក ហិន វិន សហការជាមួយសហគមន៍អូរគគីរនិងលោកប្រធានដែន ជម្រកសត្វព្រៃលំផាត់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានចុះស្តារព្រៃឈើ ឡើងវិញ ជាពិសេសវាលដែលគ្មានដើម ឈើមានផ្ទៃដី១៧ហិកតាដែលមានកូនឈើចម្រុះចំនួន១.០៥០ដើមដូចជា ធ្នង់ បេង នាងនួន និងសុក្រំជាដើម ។ នៅចំណុចតំបន់ការពារធម្មជាតិអូរគគីរក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្ត រតនគិរី ។
លោក ចាន់ វិចិត្រ ប្រធានអង្គការសង្គ្រោះ សត្វព្រៃមានប្រសាសន៍ថា ការចុះមកស្តារ ព្រៃឈើឡើងវិញនេះក្នុងគោលបំណង សំខាន់ធ្វើឲ្យធម្មជាតិស្រស់បំព្រងឲ្យមានធម្មជាតិចម្រុះឡើងវិញ ។
អង្គការបានសហការជាមួយសហគមន៍ និងមន្ត្រីបរិស្ថានមានសេចក្តីរីករាយ នឹងសម្របសម្រួលចូលរួមដាំកូនឈើឲ្យ បានច្រើនជាងនេះទៅទៀតដើម្បីបណ្តុះ សកម្មភាពជូនដល់ប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជាឲ្យលើកកម្ពស់ក្នុងការដាំកូន ឈើធ្វើយ៉ាងណាក្នុងមួយនាក់ឲ្យបានមួយ ដើម។ នេះជាភារកិច្ចរបស់យើងទាំងអស់ គ្នាដើម្បីស្តារព្រៃឡើងវិញ ហើយក៏រក្សា ប្រព័ន្ធធម្មជាតិឲ្យមានលំនឹងរវាងមនុស្សនឹងធម្មជាតិប្រយោជន៍ធ្វើកកម្រជីវិតរបស់វា ឲ្យមានភាពល្អប្រសើរឡើងវិញ ។
លោកបានបន្ថែមថា ការបាត់បង់ព្រៃឈើក៏ដូចជាបាត់បង់ជីវិតរបស់ យើងដូច្នេះ ដែរ ចំពោះការបាត់បង់ឈើប្រណីតពិតជា បាត់បង់មែន ប៉ុន្តែមិនសូវប៉ះពាល់ប៉ុន្មានទេគ្រាន់តែដកហូតឈើមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះប៉ុណ្ណោះ ។
លោកបញ្ជាក់ថាចាប់ពីពេលនេះទៅ លោកនឹងការពារព្រៃឈើដែលនៅសល់ នេះឲ្យបានគង់វង្ស ព្រោះសហគមន៍និង មន្ត្រីបរិស្ថានស្រលាញ់ធម្មជាតិនេះណាស់ ហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ស្រលាញ់ធម្មជាតិនេះដែរ ៕
ដោយ៖ វុទ្ធឦសាន