ទូករុញ៤គ្រឿងនិងមនុស្ស៤នាក់ត្រូវបានកងកម្លាំងបង្ក្រាបពូនស្ទាក់ចាប់បាន ព្រោះហ៊ានប្រព្រឹត្តខុសច្បាប់នារដូវបិទនេសាទក្នុងភូមិសាស្ត្រស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ក្រុមទូកនេសាទរុញបានធ្វើសកម្មភាពក្នុងរដូវបិទនេសាទត្រូវបានកម្លាំងបង្ក្រាបបទល្មើសនេសាទ របស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទិសទី២ ស្រុកបរិបូណ៌សហការជាមួយកម្លាំងយោធភូមិភាគទី៥ ធ្វើការចុះស្ទាក់ចាប់បានចំនួន៤ទូក ប្រភេទទូកបាឡាស្មាច់ រូមនឹងមនុស្សចំនួន៤ នាក់ ស្ថិតនៅចំណុចព្រែកតាពេជ្រ ភូមិកាចាប់ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅវេលាយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រោយពីកម្លាំងយោធាបង្ក្រាបបទល្មើសនេសាទ អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ បានចាប់ទូកនិងមនុស្សខាងលើនាំយកមកទីស្នាក់ការ ដោយធ្វើការអប់រំណែនាំនិងចុះកិច្ចសន្យាដើម្បីបញ្ឈប់ប្រព្រឹត្តការនេសាទខុសច្បាប់ និងបានអនុគ្រោះឲ្យមនុស្ស៤នាក់ខាងលើ បានត្រឡប់ទៅផ្ទះវិញ។ ដោយឡែកវត្ថុតាងប្រព្រឹត្តបទល្មើសត្រូវបានកម្លាំងបង្ក្រាបរបស់យោធាយកមករក្សាទុកនៅស្នាក់ការកងពលតូច៥១ និងលេខ៥៣។

បើយោងតាមការបញ្ជាក់ពីកងកម្លាំងបង្ក្រាបបានឲ្យដឹងថា ការចុះស្ទាក់ចាប់ក្រុមប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ បានធ្វើការបន្លំខ្លួនក្នុងការពូនស្ទាក់ ក្រោយពីទទួលបានដំណឹងរាយការណ៍ថាមានបទល្មើសកំពុងតែធ្វើសកម្មភាពនៅយប់ថ្ងៃខែដូចខាងលើ និងពីពេលកន្លងមក ក្រុមបង្ក្រាបរបស់យោធាទិសទី២ ស្រុកបរិបូណ៌ សហការជាមួយកម្លាំងយោធភូមិភាគ៥ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការរង ទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប និងតាមបទបញ្ជារបស់ថ្នាក់លើ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print