ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតទឹកក្បែរច្រាំងទន្លេ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតក្បែរច្រាំងទន្លេ រួចក៏រាយការណ៍ទៅកម្លាំង សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យមើល កាលពីវេលាម៉ោង៨:៣០នាទីយប់ត្រូវ នឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុដោយពួកគាត់ នាំគ្នាដើររកត្រីនៅក្បែរច្រាំងទន្លេស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់មានសភាពធំុក្លិនស្អុយក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយមកពិនិត្យមើលសព។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុមព័ទ្ធរួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យមើលសពបន្ត។

...

 

ក្រោយពីទទួលព័ត៌មាននេះ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីចុះមកពិនិត្យនិងធ្វេីកោសល្យវិច័យទៅលេីសាកសព។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុនិងដឹកសព យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print