បង្ក្រាបទីតាំងអាហារដ្ឋាន <ម្លប់លាភត្រជាក់ចិត្ត នឹងផ្ទះសំណាក់ ហេង ហេង> នៅស្រុកថ្ពងសង្ស័យប្រព្រឹត្តអំពើសញ្ចារកម្ម នឹងធ្វើពេស្យាចារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្តមសេ​នីយ៍ទោ ឃឹម​ សុកខៃ​ ស្នងការ នគរបាលខេត្ដកំ​ព​ង់ស្ពឺ​ និងការដឹកនាំពីលោកស្រី​ ឧត្ដមសេនីយ៍ត្រី​ ងិន​ សុ​គន្ធា​ ស្នងការរង​ ទទួលផែនការងារប្រឆាំងការជួញ​ដូរមនុស្ស​ និងការពារអនីតិជន​ នៅរសៀលថ្ងៃពុធ ថៃ្ងទី១៥ ខែកក្កដា ឆ្នាំ​២​០២៦ កម្លាំងជំនាញដឹកនាំដោ​យលោកស្រីវរសេនីយ៍ឯក​ មួន​ មល្លិកា​ នាយកា​រិយាល័យ​ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ​ជ​ន​ និងបានការសម្របសម្រួលនីតិ​វិធី​ពីលោកស្រី ធាម​ ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះដល់ទីតាំងអាហា​រដ្ឋានយីហោម្លប់លាភត្រជាក់ចិត្ត និងផ្ទះសំណាក់យីហោ ហេងហេង ស្ថិតនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សង្ស័​យ​លួ​ចឱ្យមានការប្រព្រឹត្តអំពេីសញ្ចារកម្ម​ និងផ្តល់ទីតាំ​ងធ្វេីពេស្យាចារ។

លោកស្រី​ នាយការិយាល័យបាន​បញ្ជាក់ក្នុងប្រតិបត្ដិការខាងលេី​ ក​ម្លាំងបានរកឃេីញបន្ទប់សម្រាប់ការស្នា​ក់នៅ​ និងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ សុខុម សៀប ភេទស្រី អា​យុ៦០ឆ្នាំ និងបានអន្ដរាគមន៍ជួយ​សង្គ្រោះនារីដែលបានមករកការធ្វេីនៅទីតាំងខាងលេី​ ៧ នាក់ ក្នុងនោះរកឃេីញនារីជាអនីតិជ​ន២​នាក់ដែ​លបានមកបម្រេីការដោយ​ការអូសទាញ​និងធានាពីម្ចាស់ហាង​ ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការនាំនារីទាំង៧នាក់​(អនីតិជ​ន​ ២នាក់)និងម្ចាស់ហាងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print