មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ប្រាប់មន្រ្តីជាន់ខ្ពស់សិង្ហបុរី អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ហ៊ុន សារឿន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញនេះបានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោក Frederick Choo អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយនៃក្រសួងការពារជាតិនៃសាធារណរដ្ឋសិង្ហបុរី នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការនយោបាយ និងយោធា ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជាជន និងប្រជាជន។

...

 

ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនលោក Frederick Choo ផងដែរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print