ទ្រព្យសម្បត្តិប្រហែល ៦,២ពាន់លានដុល្លារ របស់អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ត្រូវបានរឹបអូស

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថាបង់ក្លាដែសបានរឹបអូសទ្រព្យសម្បត្តិតម្លៃ ៧៦០ពាន់លានតាកា ឬប្រហែល ៦,២ពាន់លានដុល្លារអាមេរិក ដែលជាប់ទាក់ទងនឹងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ក្រុមគ្រួសាររបស់លោកស្រី និងក្រុមហ៊ុនអាជីវកម្មចំនួន ១០។

ទីភ្នាក់ងារស៉ើបការណ៍ហិរញ្ញវត្ថុរបស់បង់ក្លាដែស បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស មានជាង ៤,៦ពាន់លានដុល្លារ ត្រូវបានរឹបអូសក្នុងប្រទេសបង់ក្លាដែស និងជាង ១,៥ពាន់លានដុល្លារទៀត ត្រូវបានរឹបអូស នៅឯបរទេស។ បើតាមប្រធានទីភ្នាក់ងារ លោក Ikhtiar Mohammad Mamun អាជ្ញាធរបានបើកសំណុំរឿងចំនួន ៩៨ករណី ជាផ្នែកមួយនៃការស៉ើបអង្កេតលើលោកស្រី Hasina និងបុគ្គលដែលមានទំនាក់ទំនងជាមួយលោកស្រី។
ចាប់តាំងពីត្រូវបានទម្លាក់ពីអំណាចកាលពី ២ឆ្នាំមុនមក លោកស្រី Hasina ត្រូវបានកាត់ទោសកំបាំងមុខនៅក្នុងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿងពុករលួយដែលពាក់ព័ន្ធនឹងការបែងចែកដីឡូត៍ នៅតំបន់លំនៅឋានដ៏ប្រណិតមួយនៃរដ្ឋធានី Dhaka៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print