សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបាន​អញ្ជើញទៅដល់​ក្រុងសៀងហៃ​ ដើម្បីចូលរួម​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល​

ចែករំលែក៖

ប្រទេសចិន ៖ រសៀលថ្ងៃ​ទី១៦ខែកក្កដា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានធ្វើ​ដំណើរតាម​យន្តហោះអញ្ជើញ​ទៅដល់​ព្រលានយន្តហោះ ​Hongqiao ​ក្រុងសៀងហៃ ។ ​សម្តេចនឹង​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ស្តីពីអភិបាលកិច្ច​​បញ្ញាសិប្បនិមិ្មត​សកល​ដែល​បើកធ្វើ​នៅក្រុងសៀងហៃ​ពីថ្ងៃទី១៧​ដល់ថ្ងៃទី២០​ខែកក្កដា ។

នៅឆ្នាំ២០២៥ ​ចិននិងកម្ពុជា​បានចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់​គ្នា​ស្តីពី​ការធ្វើឱ្យស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ខាងបញ្ញាសិប្បនិមិ្មត បង្កើន​កិច្ចសហប្រតិបត្តិការ​ខាង​ការអភិវឌ្ឍ​និង​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​ ដើម្បីជំរុញឱ្យ​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិ្មត​ផ្តល់ផលប្រយោជន៍​ដល់ប្រជាជននៃ​ប្រទេសទាំងពីរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print