អាជ្ញាធររាជធានីភ្នំពេញ បន្ដចុះប្រតិបត្តិការបង្ក្រាបបទល្មើស online scams នៅខណ្ឌសែនសុខ៦១ទីតាំង ២ករណី ប្រព្រឹត្ដបទល្មើស ឃាត់ខ្លួន ៣នាក់

ចែករំលែក៖

ភ្នំពេញ៖  ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបន្ដចុះត្រួតពិនិត្យ៦១ទីតាំង រកឃើញជនបរ ទេស ស្នាក់នៅចំនួន ២៧២នាក់ មានឯកសារត្រឹមត្រូវ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យាonline scams ២ករណី និង ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

     លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ទាំង២ទីតាំងនេះរួមមាន៖១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន ០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖-Keyboard ចំនួន០៨កេះ-Mother board ចំនួន១៩កេះ-Network ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone ចំនួន០៤កេះ ។ ២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖-ទូរសព្ទដៃ ចំនួន១៧៤០ គ្រឿង-computer all in one ចំនួន១១គ្រឿង-សុីមកាត និងគ្រឿងបន្លាស់ទូរសព្មួយចំនួននិង-រថយន្តព្រូសពណ៌ស ១គ្រឿង។ 

     តាមការកោសល្យវិច្ឆ័យរបស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ។ ជនសង្ស័យ ជាជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ ត្រូវ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាល ដេីម្បី បន្ត នីតិវិធី តាមផ្លូវច្បាប់ ។ 

...

    លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕. ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print