ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈរូបគេជិះម៉ូតូ១គ្រឿងមិនប្រយ័ត្នហើយក៏ជ្រុលទៅបុកនិងរថយន្តសេរីទំនើប១គ្រឿងទៀតម៉ាកMG7ដែលកំពុងឈប់ចាំភ្លើងស្តុបពីក្រោយពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចស្តុបព្រៃ ទា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នៅវេលាម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២៦។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនខាងលើជិម៉ូតូ១គ្រឿងម៉ាកស៊ុយស៉ីនិចពាក់ស្លាកលេខភ្នំពេញ1MI-0547 លុះមកដល់ចំណុចកើតហេតុខណៈរថយន្តស៊េរីទំនើបម៉ាកMG7 ពាក់ស្លាកលេខភ្នំពេញ2CC-7393កំពុងឈប់ចាំភ្លើងស្តុប ក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់និងកញ្ចក់រថយន្តផ្នែកខាងក្រោយរងរបួសបែកចង្កាតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖ សីហា សែនសុខ










