រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបង្ក្រាបទីតាំងផ្គត់ផ្គង់ឧបករណ៍ស្គេមអនឡាញ ២ ទីតាំង ឃាត់ខ្លួនជនជាតិចិន ចំនួន០៣នាក់

ចែករំលែក៖

ភ្នំពេញ÷ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ រួម​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​ដឹកនាំ​ពី​ លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​ចំនួន​០២​ទីតាំង មាន​ដូច​ខាងក្រោម :

ទីតាំងទី០១ : ផ្ទះល្វែង​លេខ G-13 ផ្លូវ​ហ្គូ​ដ​ឌី ក្នុង​បរិ​វេន​ផ្សារ​រតនា​ផ្លា​ហ្សា ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់​ខ្លូ​ន​ជនជាតិ​ចិន​០១​នាក់ និង​ដកហូត​វត្ថុ​តាង រួម​មាន : ១- Keyboard ចំនួន​០៨​កេះ ,២- Mother board ចំនួន​១៩​កេះ , ៣- Network ចំនួន​០២​កេះ , ៤ -​ទូរ​សព្ទ ចំនួន​០៤​កេះ , – ៥-​កុំព្យូទ័រ​យួរដៃ ចំនួន​០៥​កេះ និង​៦- Adapter all in one +Phone ចំនួន​០៤​កេះ ។

ទីតាំងទី០២: បុរី​កា​ណា​ឌី​យ៉ា ផ្ទះ​លេខ D21 ផ្លូវ​ឌៀល​ណេ​ស ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនជាតិ​ចិន​០២​នាក់ និង​ដក​ហួត​សម្ភារៈ រួមមាន : ១-​ ទូរ​សព្ទ​ដៃ ចំនួន​ ១៧៤០​គ្រឿង, ២ – computer all in one ចំនួន​ ១១​គ្រឿង ,៣-​ ស៊ី​មកា​ត , ៤- គ្រឿងបន្លាស់​ទូរ​សព្ទ និង​៥-​ រថយន្ត ព្រូស ពណ៌​ស ០១​គ្រឿង​ ។

តាម​ការ​កោសល្យ​វិ​ច្ឆ័​យ​របស់​មន្ត្រី​ជំនាញ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជាប់​ពាក់ព័ន្ធ​សង្ស័យ​រក្សា​ទុក និង​ផ្គត់ផ្គង់​ឧបករណ៍​បម្រើ​អោយ​បទល្មើស online scams ជនជាតិ​ចិន និង​សម្ភារ​វត្ថុ​តាង​ខាងលើ ត្រូវបញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print