ភ្នំពេញ ៖ ក្មេងប្រុសចំនួន ៣នាក់ បានបាត់ខ្លួននៅក្នុងពេលដំណាលគ្នា អស់រយៈពេលប្រមាណ៣ថ្ងៃ មកហើយ ពុំដឹងទៅទីណា ហើយក្រុមគ្រួសារកំពុងតែស្វះស្វែងដើររក និងបានប្ដឹងសមត្ថកិច្ចឲ្យជួយរក ។
ក្មេងដែលបានបាត់ខ្លួន ៖ ១.ឈ្មោះ សំ ផាន់ណាភេទប្រុសអាយុ១៤ឆ្នាំ ២.ឈ្មោះវី សុខណា អាយុ១១ឆ្នាំ ជាបងប្អូនបង្កើត និង៣.ឈ្មោះ យ៉ា ភេទប្រុសដំណាលគ្នា។ អ្នកទាំងបីនាក់ រស់នៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមជីតាក្មេងប្រុស ដែលបានបាត់ខ្លួនបានឲ្យដឹងថា ក្មេងប្រុសទាំង៣នាក់នោះ បានបាត់កាលពីរថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៤រសៀល មិនដឹងទីណា។ បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវជួយរកផងដែរ ។
តាមក្រុមគ្រួសារ បានឲ្យដឹងទៀតថា ក្មេងប្រុសទាំងនោះ បានបាត់ខ្លួននៅពេលដំណាលគ្នា ខណៈពេលដែលពួកគាត់ដើរលេងនៅក្នុងភូមិ ហើយបាត់ដំណឹងរហូតមក ។
ជីតាក្មេងប្រុស២នាក់បងប្អូន ក៏បានអំពាវនាវដល់សមត្ថកិច្ច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បើឃើញសូមទំនាក់ទំនងនិងអាជ្ញាធរសង្កាត់កាកាបទី២ផង៕
ដោយ៖ សុរិយា










