មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបើកកិច្ចប្រជុំស្តីពីការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៧-២០២៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបើកចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ខេត្តឆ្នាំ​ ២០២៧​-២០២៩​ និងនីតិវិធីបច្ចេកទេស​ នៃការរៀបចំគម្រោង

ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧​ ក្នុងថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៦​នៅ សាលាខេត្តបន្ទាយមានជ័យ​ ។

 ក្នុងកិច្ចប្រជុំឯកឧត្តមអ៊ុំ រាត្រីមានប្រសាសន៍ថាៈគោលការណ៍គន្លឹះនិងបច្ចេកទេសថ្មីៗ​ សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រថវិកាខេត្តឆ្នាំ២០២៧​ ២០២៩​ និងវិធានការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពីការកំណត់អាទិភាពចំណាយ​ និងអាទិភាពគោលនយោបាយ​ និងជាមូលដ្ឋានសម្រាប់រៀបចំគម្រោងថវិកាឆ្នាំ២០២៧​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ នៃការគ្រប់គ្រងការអនុវត្តថវិកាឈានទៅការបង្កើនលទ្ធផលជាក់ស្តែង​ អាចវាស់វែងបាន​ និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចនូវគោលបំណងគោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ រាជរដ្ឋាភិបាល​ នឹងបន្តផ្ដោតសំខាន់លើការបន្តពង្រឹងប្រសិទ្ធភាពថវិកា​ ទាំងកម្រិតវិភាជន៍​ និងកម្រិតប្រតិបត្តិការតាមរយៈការបន្ត ធ្វេីអាទិភាវូបនីយ៍កម្មចំណាយ​ ដោយក្នុងនោះក្រប

ខ័ណ្ឌចំណាយ​ សាធារណៈនឹងត្រូវរៀបចំឡើងដើម្បីកំណត់ទិសដៅឈានទៅកាន់មុខសញ្ញា​ ដែលជាអាទិភាពសំខាន់ៗ​ ចំពោះមុខ​ ជាពិសេសការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី​ ការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ​ អាចជំរុញពិពិធកម្មសេដ្ឋកិច្ច​ និងការអភិវឌ្ឍប្រភពថ្មីនៃ ការពង្រឹងបរិយាកាសធុរកិច្ច​ និងការលើកកម្ពស់វិស័យឯកជនអភិវឌ្ឍមូលធនមនុស្សនិងសង្គមបដិវត្តន៍កម្មឌីជីថលនិងអភិវឌ្ឍន៍បៃតងនិងការពង្រឹងអភិបាលកិច្ចស្ថាប័នក្នុងទិសដៅជំរុញការអនុវត្តឲ្យសម្រេចបានជោគជ័យនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរនៃរដ្ឋសភា។

ជាមួយនោះដែរ ឯកឧត្តមក៏បានសំណូមពរ អស់លោក​ លោកស្រីដែលជាអភិបាលនៃគណៈអភិបាលស្រុកក្រុងប្រធានការិយាល័យរដ្ឋបាល​ និងហិរញ្ញវត្ថុស្រុក ក្រុងឃុំសង្កាត់និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមាននៅទីនេះដោយប្រើប្រាស់នូវចំណេះដឹងសមត្ថភាព និងបទពិសោធការងារខិតខំបន្ថែមទៀតប្រកបដោយឆន្ទៈនិងការរៀបចំផែនការយុទ្ធសាស្ត្រថវិកានិងគម្រោងថវិកា​ ដោយគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌគោលការណ៍ ទាំងបច្ចេកទេសទាំងផ្តល់ចំណូលនិងចំណាយដែលបានកំណត់ក្នុងសារាចរណែនាំនេះដើម្បីធានាឲ្យប្រាកដថាការប្រើប្រាស់ថវិកាអាចឆ្លើយតបដោយមានប្រសិទ្ធភាពទៅនឹងការសម្រេចរបស់គោល

នយោបាយនិងវិស័យអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

...

លោក​ បឹងគឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា​÷ អនុលោមតាមមាត្រា​ ៥១​ នៃច្បាប់ស្ដីពី​ ហិរញ្ញវត្ថុ​សាធារណៈ​ និងសារាចរស្ដីពី​ ប្រតិទិនសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២៧​ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមនិងក្របខ័ណ្ឌថវិការយៈពេលមធ្យមសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧​ ២០២៩​ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧​ ។ ផ្អែកលើក្របខ័ណ្ឌនិងសារាចរណែនាំ​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានដាក់ចេញនូវសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា​ រាជធានីខេត្តឆ្នាំ២០២៧​ ២០២៩​ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៧​ ដែលនឹងផ្តល់គោលការណ៍គន្លឹះនិងបច្ចេកទេសថ្មីៗ​ សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រថវិការាជធានីខេត្តនិងរដ្ឋបាលខណ្ឌនឹង​ កំណត់នូវក្របខ័ណ្ឌនិងវិធានដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល​ ការកំណត់អតិថិជនចំណាយ​ និងអាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print