ភ្នំពេញ÷ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៦និង ៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណីលួច (លួចម៉ូតូ០១គ្រឿងម៉ាកSuzuki Nex ពណ៍ទឹកក្រូច លាយស) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៣២ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២៥៤B ផ្លូវលេខ១៤៦Z ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:០០នាទីទៀបភ្លឺ ។
ជនសង្ស័យឈ្មោះ គឹម ម៉េងលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យ៉េក ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខយាមហាងម្លប់ជម្ពូ ស្នាក់ នៅផ្ទះជួលលេខ២៤៥E3 ផ្លូវលេខ១៥០Z ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារ:បាត់បង់មាន៖ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ទឹកក្រូច លាយស ស៊េរី2019 ពាក់ផ្លាកលេខ កណ្ដាល1AG-9600 ដែលមានលេខតួ: CE44F 350825 លេខម៉ាស៊ីន: AE 52350784(ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ គឹម ម៉េងលី និងបក្ខពួកលួចនៅពេលកើតហេតុ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










