លោក Trump រិះគន់គ្រូបង្វឹកអង់គ្លេសថា ធ្វើឱ្យ Kane ក្លាយជាខ្សែការពារ ក្នុងការប្រកួតចាញ់អាហ្សង់ទីន

ចែករំលែក៖

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានរិះគន់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Thomas Tuchel ចំពោះរបៀបប្រើប្រាស់ Harry Kane ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ទល់នឹងអាហ្សង់ទីន ដោយអះអាងថា Kane ត្រូវបានបម្លែងទៅជាកីឡាករការពារ។

ក្នុងសន្និសីទមួយនៅអគារ Trump Tower ជាមួយប្រធាន FIFA លោក Gianni Infantino លោក Trump បាននិយាយថា៖ «អង់គ្លេសមានកីឡាករដ៏អស្ចារ្យម្នាក់ គឺ Harry Kane ដែលខ្ញុំធ្លាប់លេងវាយកូនហ្គោលជាមួយ។ គាត់ពិតជាអស្ចារ្យណាស់។»

លោកបន្តថា៖ «ខ្ញុំគិតថា ពួកគេប្រហែលជាបានធ្វើខុស នៅពេលបម្លែងគាត់ឱ្យទៅលេងការពារ។ តើខ្ញុំដឹងអ្វីអំពីបាល់ទាត់ទៅ? ពួកគេនាំមុខ ១-០ ប៉ុន្តែបែរជាយកកីឡាករល្អបំផុតរបស់ខ្លួនទៅលេងការពារ។ ហើយបន្ទាប់មក…
តែខ្ញុំក៏មិនមែនជាគ្រូបង្វឹកដែរ។ វាហាក់ដូចជាចម្លែកបន្តិច។ Harry គឺជាមនុស្សល្អម្នាក់ ពិតប្រាកដ។»

សម្ដីរបស់ Trump បានធ្វើឱ្យអ្នកចូលរួមសើច រួមទាំងលោក Gianni Infantino ផងដែរ។

Tuchel រងការរិះគន់ក្រោយចាញ់អាហ្សង់ទីន

អង់គ្លេសបាននាំមុខ ១-០ ប៉ុន្តែចុងក្រោយត្រូវអាហ្សង់ទីនវាយបកឈ្នះ ២-១ បន្ទាប់ពី Lionel Messi បង្កើតឱកាសឱ្យមិត្តរួមក្រុមស៊ុតបានពីរគ្រាប់នៅចុងម៉ោង។

ក្រោយការប្រកួត លោក Thomas Tuchel បានរងការរិះគន់យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅលេងការពារខ្លាំងពេក បន្ទាប់ពីក្រុមនាំមុខ។

...

ទោះបីជា Harry Kane ស៊ុតបាន ៦ គ្រាប់ នៅក្នុងការប្រកួត World Cup នេះក៏ដោយ ប៉ុន្តែក្នុងជំនួបទល់នឹងអាហ្សង់ទីន គាត់ត្រូវបានឃើញថា លេងនៅតំបន់ជ្រៅ និងជួយការពារច្រើនជាងវាយប្រហារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print