កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស​ សហការ​ជាមួយ​កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកភ្នំស្រួច​​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋាន​កងរាជ​អាវុធ​ហ​ត្ថស្រុក​ភ្នំស្រួច​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង១៥ :០៥នាទី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​ សហការ​ជាមួយ​កម្លាំង មូលដ្ឋានកងរាជអាវុធស្រុកភ្នំស្រួច​​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋាន​កងរាជ​អាវុធ​ហ​ត្ថស្រុក​ភ្នំស្រួច​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​​ នៅចំណុចផ្លូវលំស្ថិតនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​មានឈ្មោះ ឈាន ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសរថ្លាសង្ស័យគ្រឿង ញៀន ចំនួន០២កញ្ចប់(ទម្ងន់១.៣៣ក្រាម),ទូរស័ព្ទចំនួន០១គ្រឿង​​ និងម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print