មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ បើកម៉ូតូ បុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់ តាមផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ បើកម៉ូតូ បុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០​២​៦​ នៅចំណុច PK77 លើផ្លូវល្បឿនលឿនស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ម៉ូតូជនរងគ្រោះម៉ាកBMW ពណ៌ ខ្មៅ បានចូលតាមច្រកស្ថានីយត្រែងត្រយឹង ទិសដៅ ឆ្ពោះទៅរាជធានីភ្នំ​ពេញ លុះមកដល់ចំណុចកើត​ហេតុខាងលើ ត្រង់ផ្លូវកោង បានជ្រុលចង្កូតទៅបុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់នៅនឹងកន្លែងកើតហេតុ តាមការបញ្ជាក់ពី​ សមត្កិច្ចជំនាញថាការបើកបរម៉ូូតូ​លឿន​ ខ្វះការប្រុងប្រយ័ត្ន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print