នគរបាលស្រុកព្រៃនប់ស្រាវជ្រាវបង្ក្រាបអំពើលួចម៉ូតូនៅឃុំជើងគោ ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦នេះថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ០១: ២០នាទី រំលងអធ្រាត្រ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសISI ស្ថិតនៅភូមិចំការកៅស៊ូ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើលួច (ម៉ូតូ)បានកើតឡើង ដែលបង្កដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើ​សកម្មភាពលួចយកម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LC. 3021 របស់ជនរងគ្រោះឈ្មោះ ខុម មករា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិចំការកៅ ស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះបានចូលទៅដេកក្នុងរោងស្នាក់នៅរបស់កម្មករ ដោយទុកម៉ូតូនៅមុខរោងស្នាក់នៅ ហើយភ្លេចដកកូនសោចេញពីម៉ូតូរួចជិះគេចខ្លួនទៅរាជធានីភ្នំពេញ។

ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម ដោយមានការដឹកនាំចង្អុលបង្ហាញ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ ដោយពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាននៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣: ០០នាទី ដោយឃាត់ខ្លួនបានជនសង្ស័យ០ ឈ្មោះ ភិន ករុណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិចំការកៅស៊ូ​ ឃុំជេីងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ។

បន្ទាប់ពីសាកសួររួចកម្លាំង បានស្វែងរកម៉ូតូជនរងគ្រោះឃើញចំនួន០១គ្រឿងទៀតស្ថិត នៅកន្លែងកើតហេតុ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលជន សង្ស័យបានលួចពីជនរងគ្រោះឈ្មោះ អឿន​ សំណាង​ អាយុ​២៨ឆ្នាំ​រស់នៅ​ភូមិ​ចំការ​កៅស៊ូ​ ឃុំជេីងគោ​ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះសីហនុ ​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ ។

វត្តុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០២គ្រឿង(ផលនៃអំពើលួច) ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1LC 3021 និង ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩​ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print