ជនសង្ស័យជាជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានអ្នកកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន ពេលទទួលបានព័ត៌មានភ្លាម កម្លាំងយើងកំណត់គោលដៅ ឃ្លាំមើលរហូតឈានដល់ការចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនសង្ស័យជនជាតិថៃបានចំនួន០៣នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

‎ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ៖
‎1. ឈ្មោះ បរិវ៉េត ថងម៉ឺន ហៅម៉ុន ភេទប្រុស
‎ អាយុ២៦ឆ្នាំ ជនជាតិថៃ។
2. ‎ឈ្មោះ ជីរ៉ាក់សាក់ សារ៉ាក់រ៉ាត់ ហៅកេប ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិថៃ។
‎វត្ថុតាងដកហូតរួមមាន
‎ 1. ក្បាល POD K ចំនួន០១ថង់។
2. ‎បារីអេឡិចត្រូនិច (វ៉េប) ចំនួន០៣ដើម។
‎បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបន្តឃាត់ខ្លួន ឈ្មោះ ការ៉ាន់ កិនបូកែវ ហៅអូក ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិថៃ នៅបុរីដួងចាន់ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
‎វត្ថុតាងដកហូតរួមមាន
‎ 1. ក្បាល POD K វេចខ្ចប់រួច ចំនួន១៦ថង់។
‎ 2. បារីអេឡិចត្រូនិច (វ៉េប) ចំនួន០១ដើម។
‎ 3.ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

...

‎បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print