ក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលទើបឈ្នះជើងឯក FIFA World Cup 2026 បានវិលត្រឡប់ទៅកាន់ ចំណាត់ថ្នាក់លេខ១ ពិភពលោក ក្នុងតារាងចំណាត់ថ្នាក់បុរសរបស់ FIFA ដែលបានប្រកាសនៅថ្ងៃចន្ទ។
ក្រុមរបស់លោក Luis de la Fuente បានយកឈ្នះម្ចាស់ជើងឯកឆ្នាំ ២០២២ អាហ្សង់ទីន ក្នុងលទ្ធផល ១-០ បន្ទាប់ពីថែមម៉ោង កាលពីថ្ងៃអាទិត្យ ហើយបានឡើងទៅកាន់កំពូលតារាង FIFA ជាលើកដំបូង ចាប់តាំងពីខែមករាមក។
ជាមួយគ្នានេះ អាហ្សង់ទីន បានធ្លាក់ទៅលេខ២ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងនាមជាជើងឯករង។
ចំណែក បារាំង និង អង់គ្លេស នៅរក្សាចំណាត់ថ្នាក់លេខ៣ និងលេខ៤ ដដែល ទោះបីអង់គ្លេសយកឈ្នះបារាំងក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក៏ដោយ។
ប្រេស៊ីល ឡើងមកលេខ៥ ខណៈ ម៉ារ៉ុក ឡើងដល់លេខ៦ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ព័រទុយហ្គាល់ ធ្លាក់ចុះពីរចំណាត់ថ្នាក់មកលេខ៧ បន្ទាប់ពីធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
បែលហ្ស៊ិក ឡើងមកលេខ៨ ដោយប្ដូរទីតាំងជាមួយ ហូឡង់ ដែលធ្លាក់ទៅលេខ៩។
ម៉ិកស៊ិក ឡើង៤ចំណាត់ថ្នាក់ ចូលក្នុង កំពូលទាំង១០ខណៈ ន័រវេស គឺជាក្រុមដែលឡើងចំណាត់ថ្នាក់ច្រើនជាងគេ ដោយហក់ឡើង ១២ ចំណាត់ថ្នាក់ មកលេខ១៩ បន្ទាប់ពីឈានដល់វគ្គ ៨ ក្រុមចុងក្រោយ World Cup។
រីឯ អាល្លឺម៉ង់ បានធ្លាក់ចេញពីកំពូលទាំង១០ មកលេខ១២ ស្ថិតនៅពីមុខ ក្រូអាត មួយចំណាត់ថ្នាក់ ខណៈ អ៊ីតាលី ដែលមិនអាចឡើងលេង World Cup បាន ធ្លាក់ទៅលេខ១៥។
ទុយនេស៊ី គឺជាក្រុមដែលធ្លាក់ចំណាត់ថ្នាក់ច្រើនជាងគេ ដោយធ្លាក់ ១២ ចំណាត់ថ្នាក់ មកលេខ៥៧។
ចំណែក អេហ្ស៊ីប ឡើង៥ចំណាត់ថ្នាក់ មកលេខ២៤ ហើយ ប៉ារ៉ាហ្គាយ ឡើង៧ចំណាត់ថ្នាក់ មកលេខ៣៤ បន្ទាប់ពីឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ។
កាប៊ូវែរ (Cabo Verde) ដែលឡើងដល់វគ្គ ៣២ ក្រុម បានឡើង៣ចំណាត់ថ្នាក់ មកលេខ៦៤ ស្ថិតពីមុខ ហ្គាណា មួយចំណាត់ថ្នាក់ ខណៈហ្គាណាឡើង៨ចំណាត់ថ្នាក់៕
តារាងចំណាត់ថ្នាក់ FIFA/Coca-Cola Men’s World Ranking
(ធ្វើបច្ចុប្បន្នភាព៖ 20 កក្កដា 2026)
ចំណាត់ថ្នាក់
ក្រុមជម្រើសជាតិ
1🇪🇸 អេស្ប៉ាញ (Spain) 1,995.88ពិន្ទុ
2🇦🇷 អាហ្សង់ទីន (Argentina) 1,970.37ពិន្ទុ
3🇫🇷 បារាំង (France)1,948.97ពិន្ទុ
4🏴 អង់គ្លេស (England)1,922.83ពិន្ទុ
5🇧🇷 ប្រេស៊ីល (Brazil)1,804.92ពិន្ទុ
6🇲🇦 ម៉ារ៉ុក (Morocco)1,803.99ពិន្ទុ
7🇵🇹 ព័រទុយហ្គាល់ (Portugal) 1,787.85ពិន្ទុ
8🇧🇪 បែលហ្ស៊ិក (Belgium) 1,778.36ពិន្ទុ
9🇳🇱 ហូឡង់ (Netherlands)
1,775.54ពិន្ទុ
10🇲🇽 ម៉ិកស៊ិក (Mexico)1,754.30ពិន្ទុ
11🇨🇴 កូឡុំប៊ី (Colombia)1,739.89ពិន្ទុ
12🇩🇪 អាល្លឺម៉ង់ (Germany) 1,726.22ពិន្ទុ
13🇭🇷 ក្រូអាត (Croatia)1,723.05ពិន្ទុ
14🇨🇭 ស្វ៊ីស (Switzerland) 1,710.88ពិន្ទុ
15🇮🇹 អ៊ីតាលី (Italy)1,704.73ពិន្ទុ
16🇺🇸 សហរដ្ឋអាមេរិក (USA)
1,690.33ពិន្ទុ
17🇯🇵 ជប៉ុន (Japan)1,673.68ពិន្ទុ
18🇸🇳 សេណេហ្គាល់ (Senegal)
1,653.43ពិន្ទុ
19🇳🇴 ន័រវែស (Norway)1,651.29ពិន្ទុ
20🇺🇾 អ៊ុយរូហ្គាយ (Uruguay) 1,634.70ពិន្ទុ
🇰🇭 កម្ពុជា ស្ថិតនៅ ចំណាត់ថ្នាក់លេខ 175 មាន 922.32 ពិន្ទុ។











