រថយន្តដឹកទំនិញធុនធ្ងន់ បុករះលើស្ពានព្រែកតាមាក់ បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តដឹកទំនិញធុនធ្ងន់១គ្រឿង ខណៈកំពុងបើកចុះពីស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបុករះរថយន្តសាំយ៉ុង ១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗចំនួន ៣នាក់ និងរបួសធ្ងន់ ៣នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

 

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដឹកទំនិញធុនធ្ងន់ខាងលើ បានបើកចុះពីស្ពានដោយបន្លឺស៊ីផ្លេជាប់ជាបន្តបន្ទាប់ ដើម្បីឲ្យអ្នកដំណើរគេចចេញពីផ្លូវ។ ប្រភពដដែលបានបញ្ជាក់ថា គេសង្ស័យថា រថយន្តអាចមានបញ្ហាប្រព័ន្ធហ្វ្រាំង ប៉ុន្តែមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយ។

 

ក្នុងហេតុការណ៍នេះ រថយន្តធុនធ្ងន់ បានបុករថយន្តសាំយ៉ុងមួយគ្រឿង និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យយានយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។ ចំណែកជនរងគ្រោះ ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមនុស្ស ៣នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

 

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាល បានចុះទៅពិនិត្យទីតាំងកើតហេតុ សម្របសម្រួលចរាចរណ៍ និងបន្តស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print