ខេត្តស្ទឹងត្រែង÷មន្ត្រីគរបាលនៃអធិការដ្ឋាននគរបាលស្រុកសេសាន្តបានឲ្យដឹងនៅថ្ងៃទី២១ខែកក្កដានេះថា សមត្ថកិច្ចបានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ២ គោលដៅដោយឃាត់ខ្លួនជនសង្ស័យបួននាក់។ ពេលនេះក្រុមជនសង្ស័យទាំង៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៦:០៥នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន សហការជាមួយ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនបានប្រើប្រាស់ភ្នាក់ ងារសម្ងាត់ ADSS ០២ ដើម្បីចូលជ្រៅឈានទៅបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០២គោលដៅ (ចំណុចអូរអញ្ជន់ និងចំណុចក្រឡាពស់) ស្ថិតនៅក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះស្រី ០១នាក់ ជនជាតិខ្មែរ មានឈ្មោះដូចខាងក្រោម :
១- ឈ្មោះ សុក គុន្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
២- ឈ្មោះ ឡូ ស្រីនិច ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
៣- ឈ្មោះ កន សារ៉ន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
៤- ឈ្មោះ ធី កៅហម ហៅក្រៅ (ក្រហម) ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលវត្ថុតាងចាប់យករួមមាន :
– គ្រឿងញៀន ចំនួន ០៥កញ្ចប់
– កម្ទេចកម្ទីគ្រឿងញៀនដែលសេសសល់នៅក្នុងថង់ ០១កញ្ចប់
– ដាវ ០១ដើម
– អាវុធកែច្នៃ ០១ដើម
– ស៊ីមែល ០១ដើម
– ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
+ សម្ភារចាប់យករួមមាន :
– ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង ។
– លោហធាតុប្រភេទជាចិញ្ចៀន ចំនួន ០២វង់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕










