ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកនឹងឃឿនផ្លូវបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១ :៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1LK-5271
ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិង( ផ្សារតាម៉ាប់ព្រែកជ្រៃ)ក៏រ៉េចង្កូតជ្រុលទៅកៀរខឿនបណ្ដាលឲ្យដួលបោកក្បាលផ្ទុបនឹងថ្មធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗចំណែកម៉ូតូបានអូសទៅមុខជាច្រើនម៉ែត្រ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










