កម្លាំងPMខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈភ្លាមៗ ក្រោយទទួលបណ្ដឹងតាមលេខ ១២៩២

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណីក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការរំខានដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ និងបង្ក្រាបបានជាក់ស្ដែងភ្លាមៗ ខណៈក្រុមក្មេងទំនើងទាំងនោះកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈ។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនួនពីរ គឺក្នុងភូមិសាស្ត្រក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្លាំងជំនាញបានចុះអន្តរាគមន៍ និងបង្ក្រាបជាក់ស្ដែងភ្លាមៗ ដើម្បីទប់ស្កាត់សកម្មភាពដែលបង្កភាពរញេរញៃ រំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ កុំចូលរួមក្នុងសកម្មភាពបង្ហោះម៉ូតូ ប្រណាំងយានយន្តខុសច្បាប់ ឬសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកដទៃ ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

សូមប្រជាពលរដ្ឋបន្តចូលរួមសហការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ដើម្បីឱ្យកម្លាំងកងរាជអាវុធហត្ថអាចចុះអន្តរាគមន៍បានទាន់ពេលវេលា និងរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print