ទាហានប៉ារ៉ាថៃចំនួន ៥នាក់បានស្លាប់ ក្នុងករណីក្រុមខ្មាន់កាំភ្លើង ៦ នាក់បាញ់រះនៅភាគខាងត្បូងប្រទេស(មានវីដេអូ)

ចែករំលែក៖

ភាគខាងត្បូងប្រទេសថៃ៖ ទាហានប៉ារ៉ាថៃប្រមាណ ៥ នាក់កាលពីល្ងាចថ្ងៃ ពុធ ទី ២២ ខែ កក្កដា ត្រូវបានក្រុមខ្មាន់កាំភ្លើង ៦ នាក់ស្លៀកពាក់ខ្មៅ បើករថយន្តភីកអាប់មួយគ្រឿងបាញ់រះ និងគប់គ្រាប់បែកបំពង់លើស្តង់ត្រួតពិនិត្យមួយកន្លែង ក្នុងស្រុក Ra-ngae ខេត្តណារ៉ាធីវ៉ាត់ ប្រទេសថៃ។ ហេតុការណ៍នេះបានបណ្តាលឱ្យទាហានប៉ារ៉ាថៃចំនួន ៥ នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ពលរដ្ឋស៊ីវិល ៥ នាក់ទៀត (រួមមានកុមារា ២ នាក់) រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ មានទាហាន៥ នាក់បានសម្លាប់ វីដេអូដែលថតបាននៅកន្លែងកើតហេតុបានបង្ហាញក្រុមផ្តាច់ខ្លួនភាគខាងត្បូងរបស់ថៃជិះរថយន្ត Pick up មួយគ្រឿងបានបើកការបាញ់ប្រហារយ៉ាងកំរោលលើទាហានថៃដែលកំពុងតែប្រចាំការនៅកន្លែងកើតហេតុ។ ភ្លាមៗក្រោយបាញ់ប្រហារបានជោគជ័យក្រុមជនដៃដល់បានបើករថយន្តរត់គេចខ្លួនបានស្រមោល។

 

បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃ បានថ្កោលទោសការវាយប្រហារដ៏សាហាវនេះ និងសន្យាជួយឧបត្ថម្ភដល់គ្រួសារទាហានដែលបានបាត់បង់ជីវិត និងប្រកាសតាមចាប់ក្រុមជនសង្ស័យ និងអ្នកដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារយ៉ាងសាហាវនេះ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print