រ៉ឺម៉កដឹកត្រីបេីកបុករថយន្តស៊េរីទំនេីបបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករ៉ឺម៉កដឹកត្រីលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនេីបដែលកំពុងបេីកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅភ្លើងស្តុបតាកន មហាវិថីសហព័ន្ធរុស្ស៉ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញស្ត្រីម្នាក់បេីករថយន្តស៊េរីទំនេីប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CN-8596 តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៉ីក្នុងទិសដៅពីលិចទៅកេីត ខណៈបើកមកដល់ចំណុចកេីតហេតុ(ភ្លើងស្តុប)ក៏បត់ឆ្វេងឆ្លងទៅផ្លូវតាកន (ភ្លេីងស្តុបដាច់) ហើយភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បេីកបររ៉ឺម៉កដឹកត្រីធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សីក្នុងទិសដៅពីកេីតទៅលិចលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តនោះបណ្តាលឲ្យដាច់កាងខាងមុខរងការខូចខាតយ៉ាងដំណំ។

...

 

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅអែបខាងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍និងឲ្យភាគីទាំងសងខាងចរចាគ្នា៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print