ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លទ្ធផលចំណាត់ការលើសំណុំរឿងអាទិភាពទាំង ៥ នៅក្នុងយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ នៅឆមាសទី១ ឆ្នាំ២០២៦នេះ មានដូចខាងក្រោម៖
១. សំណុំរឿងអត្រានុកូលដ្ឋាន ទាំងចាស់ ទាំងថ្មី មានចំនួន ២៤៩៥៨ សំណុំរឿង។ សំណុំរឿងចាត់ការរួចសរុបទាំងអស់ ២៣៣៧៦ ស្មើនឹង ៩៣.៦៦%។ សំណុំរឿងដែលនៅសល់កំពុងចាត់ការ ១៥៨២ ស្មើនឹង ៦.៣៤%។
២. សំណុំរឿងគ្រឿងញៀន ទាំងចាស់ ទាំងថ្មី មានចំនួន ១៤៦៥២ សំណុំរឿង ។ សំណុំរឿងចាត់ការរួចសរុបទាំងអស់ ១១០៣៥ ស្មើនឹង ៧៥.៣១%។ សំណុំរឿងដែលនៅសល់កំពុងចាត់ការ ៣៦១៧ ស្មើនឹង ២៤.៦៩%។
៣. សំណុំរឿងចរាចរណ៍ ទាំងចាស់ ទាំងថ្មី មានចំនួន ៣៣៧០ សំណុំរឿង។ សំណុំរឿងចាត់ការរួចសរុបទាំងអស់ ២៣៣០ ស្មើនឹង ៦៩.១៤%។ សំណុំរឿងដែលនៅសល់កំពុងចាត់ការ ១០៤០ ស្មើនឹង ៣០.៨៦%។
៤. សំណុំរឿងក្មេងទំនើង
គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដែលបានរួមចំណែកនាំឱ្យបច្ចុប្បន្ននេះសកម្មភាពក្មេងទំនើងនៅសល់តិចតួចតែប៉ុណ្ណោះ។
៥. សំណុំរឿងពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានបន្ដកំណត់យកសំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាសំណុំរឿងអាទិភាពថ្មី ដែលសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រូវបន្ដចេញសេចក្ដីប្រកាសព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការនៅគ្រប់ដំណាក់កាលនៃនីតិវិធី៕ដោយ៖តារា










