ភ្នំពេញ៖ បុរសម្នាក់បើករថយន្តBYDមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្ត prius ពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តរងការខូចខាតទាំងសងខាង ដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៤៥ នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងថ្មី ក្បែរវត្តទួលសង្កែ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេញកើតហេតុគេឃើញមានរថយន្ត prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BU-7232 បានឈប់ចតអែបចិញ្ចើមផ្លូវដើម្បីនិយាយទូរស័ព្ទខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ2CF-1311សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាហើយក៏រេចង្កូតទៅបុករថយន្ត prius ពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបណ្ដោះអាសន្នតែមិនត្រូវគ្នានិងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីដោះស្រោយគ្នានៅពេលក្រោយបន្តទៀត៕
ដោយ៖ សីហា សែនសុខ










