ខ្សែប្រយុទ្ធ Tzolis ស្ទើរតែមិនជឿថាអាចផ្ទេរពី Club Brugge មកលេងនៅអង់គ្លេសជាមួយជើងឯក

ចែករំលែក៖

ក្លិប Arsenal បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ថា បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិក្រិក Christos Tzolis ពីក្លិប Club Brugge ក្នុងកិច្ចសន្យារយៈពេលវែង។

 

កីឡាករវ័យ 24 ឆ្នាំ រូបនេះ បានផ្លាស់មកកាន់ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ ក្នុងតម្លៃប្រមាណ 34 លានផោន (45.4 លានដុល្លារ) ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ហើយក៏ជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលបែលហ្ស៊ិកផងដែរ។

 

Tzolis បាននិយាយថា៖ «ខ្ញុំនៅតែមិនទាន់ជឿថាវាកើតឡើងពិតមែន។ ការបានចុះកុងត្រាជាមួយក្លិបដ៏ធំបែបនេះ និងជាជើងឯកអង់គ្លេស គឺពិតជាអស្ចារ្យណាស់។ ខ្ញុំមានមោទនភាពខ្លាំងដែលបានក្លាយជាសមាជិករបស់ក្រុមសម្រាប់រដូវកាលខាងមុខ។»

 

Tzolis បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរយៈពេល 2 ឆ្នាំ ជាមួយ Club Brugge ដោយបង្ហាញខ្លួនសរុប 108 ប្រកួត គ្រប់ពានរង្វាន់ ស៊ុតបញ្ចូលទីបាន 43 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 45 លើក។

 

គាត់បានជួយ Club Brugge ឈ្នះ ពាន Belgian Cup ឆ្នាំ 2025 ហើយនៅឆ្នាំនេះ ក៏ត្រូវបានជ្រើសរើសជា កីឡាករល្អបំផុតប្រចាំ Belgian Pro League បន្ទាប់ពីជួយក្រុមឈ្នះជើងឯកលីគ។

 

Tzolis បានចាប់ផ្តើមអាជីពបាល់ទាត់អាជីពជាមួយ PAOK មុនពេលផ្ទេរទៅ Norwich City ក្នុងឆ្នាំ 2021។ ក្នុងរយៈពេល 3 ឆ្នាំ នៅអង់គ្លេស គាត់បានបង្ហាញខ្លួន 14 ប្រកួត នៅ Premier League មុនផ្លាស់ទៅ Club Brugge ក្នុងឆ្នាំ 2024។

...

 

សម្រាប់ក្រុមជម្រើសជាតិក្រិក Tzolis បានលេងគ្រប់កម្រិតយុវជន មុនបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមធំក្នុងខែតុលា ឆ្នាំ 2020 ហើយមកទល់ពេលនេះ គាត់បានបង្ហាញខ្លួនឱ្យជម្រើសជាតិបាន 34 ប្រកួត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print