ក្រសួងការងារ ជូនដំណឹងស្ដីពីការផ្សព្វផ្សាយតម្លៃសេវានៃការជ្រើសរើសជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការក្នុងវិស័យកសិកម្ម នៅរដ្ឋអ៊ីស្រាអែល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋខ្មែរដែល មានបំណងទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលជ្រាបថា នាពេលថ្មីៗនេះ ក្រសួងសង្កេតឃើញថា មានគណនីហ្វេសប៊ុក មួយចំនួនបានផ្សព្វផ្សាយព័ត៌មានអំពីតម្លៃសេវានៃការជ្រើសរើសជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការក្នុងវិស័យ កសិកម្ម នៅរដ្ឋអ៊ីស្រាអែល ដែលខុសពីតម្លៃសេវាកំណត់ដោយភាគីអ៊ីស្រាអែល ដូចមានក្នុងសេចក្តីជូនដំណឹង របស់ក្រសួងលេខ០២០/២៦ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការជ្រើសរើសជនទេសន្តរ ប្រវេសន៍ការងារខ្មែរទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលក្នុងវិស័យកសិកម្ម ព្រមទាំងមានការផ្សព្វផ្សាយអំពីការចងក្រ និងលក់កម្រងវិញ្ញាសាត្រៀមសម្រាប់ការធ្វើតេស្ត និងសម្ភាសទៅធ្វើការនៅរដ្ឋអ៊ីស្រាអែល។

 

ក្រសួងសូមបញ្ជាក់ជូនសាជាថ្មីថា បេក្ខជនដែលនឹងត្រូវបានជ្រើសរើសទៅធ្វើការក្នុងវិស័យកសិកម្មនៅ រដ្ឋអ៊ីស្រាអែល គឺតម្រូវឱ្យបង់ថ្លៃសេវាត្រឹមប្រមាណ ៣ ៨០០ ដុល្លារអាម៉េរិកប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រសួងមិន បានផ្តល់សិទ្ធិឱ្យសាលាបណ្តុះបណ្តាលភាសា ក្រុមហ៊ុន សមាគម ឬបុគ្គលណាមួយ ក្នុងការចងក្រង ផ្សព្វផ្សាយ និងលក់កម្រងវិញ្ញាសាត្រៀមសម្រាប់ធ្វើតេស្តនិងសម្ភាសនោះឡើយ។ ក្រសួងសូមបញ្ជាក់ថា ការជ្រើសរើស បណ្តុះ បណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការក្នុងវិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែល គឺជា យន្តការបញ្ជូនរដ្ឋនិងរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋអ៊ីស្រាអែល ដែលនៅកម្ពុជាមានតែក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករតែមួយគត់។

 

ក្នុងន័យនេះ ក្រសួងសូមព្រមានដល់សាលាបណ្តុះបណ្តាលភាសា ក្រុមហ៊ុន សមាគម ឬបុគ្គល ដែលបាន ផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន រួមទាំងតម្លៃសេវាបញ្ជូនខុសពី ការកំណត់ និងការលក់កម្រងវិញ្ញាសាត្រៀមសម្រាប់ធ្វើតេស្តនិងសម្ភាស ត្រូវបញ្ឈប់សកម្មភាពនិងលុបចោល ការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់។ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលនៅ តែបន្តធ្វើសកម្មភាពណាមួយ ដែលបង្កឱ្យប៉ះពាល់ដល់ប្រយោជន៏របស់ប្រជាពលរដ្ឋដែលមានបំណងដាក់ពាក្យ ទៅធ្វើការក្នុងវិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែល។

 

ប្រសិនបើបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មានពាក់ព័ន្ធករណីខាងលើ សូមទាក់ទងមកប្រព័ន្ធ Hotline លេខ ១២៨៦ ឬក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ឬ “ប្រអប់បណ្តឹងអនាមិក” ដែលមាន QR Code ខាងក្រោម ឬតាមរយៈទូរសព្ទលេខ +៨៥៥ ៧០ ៣១៣ ៥០៥ នៅរៀងរាល់ម៉ោងធ្វើការ។

...

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលមានបំណងទៅធ្វើ ការនៅរដ្ឋអ៊ីស្រាអែលជ្រាបជាព័ត៌មាន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print