Atletico Madrid នាំយកតារាបាល់ទាត់កូរ៉េខាងត្បូង Lee Kang-In ពី PSG ក្នុងកិច្ចសន្យារយៈពេលវែង

ចែករំលែក៖

ក្លិប Atletico Madridរបស់អេស្ប៉ាញ បានប្រកាសនៅថ្ងៃសៅរ៍ថា ខ្សែបម្រើជម្រើសជាតិកូរ៉េខាងត្បូង Lee Kang-In បានចូលរួមជាមួយក្លិប ដោយចុះកិច្ចសន្យារហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2031 បន្ទាប់ពីចាកចេញពីក្លិបបារាំង Paris Saint-Germain (PSG)។

យោងតាមសារព័ត៌មាន កិច្ចព្រមព្រៀងផ្ទេរនេះមានតម្លៃរហូតដល់ 40 លានអឺរ៉ូ។

Lee Kang-In វ័យ 25 ឆ្នាំ បានត្រឡប់មកលេងនៅប្រទេសអេស្ប៉ាញវិញ បន្ទាប់ពីចំណាយពេល 3 រដូវកាល ជាមួយ PSG ដោយបង្ហាញខ្លួនសរុប 124 ប្រកួត ស៊ុតបញ្ចូលទី 16 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 16 លើក។

Atletico Madrid បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «Atletico Madrid និង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរ Lee Kang-In ដែលបានចុះកិច្ចសន្យាជាមួយក្លិបរបស់យើងរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2031»។

ក្លិបក៏បានពិពណ៌នាអំពី Lee ថា៖
«ជាខ្សែបម្រើជើងឆ្វេងដែលមានទេពកោសល្យ អាចលេងជាខ្សែបម្រើប្រយុទ្ធ ឬនៅស្លាបទាំងសងខាង។ គាត់លេចធ្លោដោយសារចក្ខុវិស័យក្នុងការលេង ការគ្រប់គ្រងបាល់ដ៏ល្អឥតខ្ចោះ និងសមត្ថភាពក្នុងការបញ្ជូនបាល់ និងស៊ុតបញ្ចូលទី»។

មុនផ្ទេរទៅ PSG ក្នុងឆ្នាំ 2023 Lee Kang-In ធ្លាប់លេងឱ្យក្លិបអេស្ប៉ាញ Valencia និង Mallorca។

...

ក្នុងអំឡុងពេលនៅ PSG គាត់បានឈ្នះពានរង្វាន់ជាច្រើន រួមមាន៖
🏆 UEFA Champions League 2 លើក
🏆 UEFA Super Cup 1 លើក
🏆 FIFA Intercontinental Cup 1 លើក
🏆 Ligue One 3 លើក
🏆 French Cup 2 លើក
🏆 French Super Cup 2 លើក
សម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង Lee Kang-In បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 2019 និងបច្ចុប្បន្នលេងបាន 50 ប្រកួត។ គាត់ក៏បានចូលរួមការប្រកួត FIFA World Cup 2022 និង 2026 ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print