បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់និងស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាសទិសដៅចរាចរណ៍។

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១២និង០២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឌី វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបាក់ម្រាមដៃកណ្តាលខាងឆ្វេង និងរងរបួសបាក់ធ្មេញ មានអាសយដ្ឋាននៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍បណ្តាលឲ្យបុកគ្នាពេញទំហឹង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print