ភ្នំពេញ ៖ សមាជិក សមាជិកាមកពីគណបក្សផ្សេង៣០០០រូប ស្មាគ្រ័ចិត្ដមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ត្រូវបន្ដជឿទុកចិត្ដមកលើគណបក្សប្រជាជន ដែលដឹកនាំដោយសម្ដេចហ៊ុន សែន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ឡើយ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទើបចូលថ្មី៣០០០រូប ក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៦ ខែ
កក្ដដា ឆ្នាំ២០២៦ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ វីរភាពរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យឱ្យមានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង បានបន្តថា៖ គណបក្សប្រជាជនកម្ពុជាតែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជាកំពុងប្រឈមជាមួយជំងឺcovid-19 រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ក្នុងពិភពលោក។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២៣កន្លងមកនេះ។ ការសម្រេចចិត្តរបស់បងប្អូនក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិងការអភិវឌ្ឍជាតិ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ឡើយ។ លោកក៏សូមឱ្យសមាជិកបក្សមានការជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ។
ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាថ្ងៃនេះលោក ឃួង ស្រេងបានសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧និង២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោកធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបម្រើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
លោកធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកាបក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី និងប្រកាសបញ្ចូលនាពេលនេះមានចំនួន២៩០៣រូប មកពី៥សង្កាត់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ លោកប្តេជ្ញាចិត្តថានឹងដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោត២០២៧និង២០២៨ខាង
















