ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុក្ខដាក់ពីលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្ត និងលោក សុទ្ឋ សឿន អនុរដ្ឋលេខាធិកា និងជាប្រធានក្រុមការងារចុះជួយឃុំស្រែព្រះ រួមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ ព្យាបាលជំងឺ ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សហការជាមួយក្រុមគ្រូពេទ្យអង្កការមណ្ឌលថែទាំសុខភាព កុមារចេនឡា ជូនប្រជាពលរដ្ឋជាង ៥០០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាត្រពាំងទូក ក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នាឱកាសនោះ លោក សាន់ ដារិទ្ឋិ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ១ ៥០០ ០០០រៀល ដែលបានមកពីការចូលរួមរបស់លោក លោកស្រី ផ្តល់ជូនលោក ឈៀក ឈឹង ជំទប់ទី១ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះ។
លោក សាន់ ដារិទ្ឋិ និងសហការី បានជូនពរដល់លោក ឈៀក ឈឹង សូមឆាប់ជាសះស្បើយពីជំងឺផងដែរ៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្ត










