Guardiola, Pirlo និងភាពច្របូកច្របល់៖ តើមានអ្វីកំពុងកើតឡើងជាមួយក្រុមជម្រើសជាតិអ៊ីតាលី?

ចែករំលែក៖

ការបរាជ័យពីរលើកជាប់គ្នាក្នុងការចរចាជ្រើសរើសគ្រូបង្វឹកថ្មី បានបង្កើតស្ថានការណ៍ដ៏ស្មុគស្មាញសម្រាប់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ លោក Paolo Maldini និង Leonardo ដែលកំពុងរងសម្ពាធកាន់តែខ្លាំង ប្រហែលជាត្រូវដកខ្លួនចេញ ឬស្វែងរកដំណោះស្រាយថ្មី រវាងការជ្រើសរើសគ្រូបង្វឹកវ័យក្មេង និងគ្រូបង្វឹកដែលមានបទពិសោធន៍។

ស្ថានភាពរបស់ក្រុមជម្រើសជាតិអ៊ីតាលីនាពេលនេះ ហាក់ដូចជាចម្លែក និងជិតក្លាយជារឿងមិនគួរឱ្យជឿ។ ព្រឹត្តិការណ៍ជាច្រើនបានកើតឡើងជាប់ៗគ្នា ដែលមើលទៅដូចជាគំនូររបស់វិចិត្រករ Salvador Dalí ជាងការរៀបចំផែនការកីឡាធម្មតា។ ប៉ុន្តែអ្វីៗទាំងអស់នេះគឺជាការពិត។

ការមកដល់របស់ Maldini និង Leonardo ត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការកែទម្រង់។ អ្នកទាំងពីរសុទ្ធតែជាអ្នកដឹកនាំដែលមានបទពិសោធន៍ខ្ពស់ និងមានអត្តសញ្ញាណបាល់ទាត់ច្បាស់លាស់។ បេសកកម្មរបស់ពួកគេគឺការស្តារកិត្យានុភាពក្រុមជម្រើសជាតិ ដោយចាប់ផ្តើមពីការជ្រើសរើសគ្រូបង្វឹកថ្មី។

ការប៉ុនប៉ងយក Guardiola

គោលដៅដំបូងរបស់ពួកគេគឺ Pep Guardiola ដែលត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកល្អបំផុតម្នាក់ក្នុងពិភពលោក។

ប៉ុន្តែការប៉ុនប៉ងនេះត្រូវបរាជ័យ ដោយសារលោក Guardiola មានបំណងឈប់សម្រាកមួយរយៈ ដើម្បីចំណាយពេលជាមួយគ្រួសារ និងស្ដារតុល្យភាពជីវិត បន្ទាប់ពីការងារយ៉ាងនឿយហត់នៅ Manchester City។

ការបដិសេធនេះធ្វើឱ្យខកចិត្ត ប៉ុន្តែវាក៏អាចទាយទុកជាមុនបានដែរ។

ភាពអាម៉ាស់ជាមួយ Pirlo

អ្វីដែលគ្មាននរណានឹកស្មានដល់ គឺការបរាជ័យនៃផែនការទីពីរ។

Andrea Pirlo បានបង្ហាញការត្រៀមខ្លួនក្នុងការដឹកនាំក្រុមអ៊ីតាលី ហើយការចរចាក៏ដំណើរការបានល្អ។ ប៉ុន្តែភ្លាមៗ អ្វីៗបានផ្លាស់ប្តូរ។

កិច្ចព្រមព្រៀងត្រូវបានបញ្ឈប់ ដោយសារការរិះគន់ជុំវិញការសហការរបស់ Pirlo ជាមួយក្រុមហ៊ុនភ្នាល់មួយរបស់រុស្ស៊ី។

បន្ទាប់ពីគិតថាកិច្ចព្រមព្រៀងជិតសម្រេចរួចហើយ អ៊ីតាលីត្រូវប្រឈមនឹងការបរាជ័យម្តងទៀត ដែលជាការខកចិត្តយ៉ាងខ្លាំង។

បញ្ហាមិនមែនស្ថិតនៅលើឈ្មោះរបស់ Pirlo ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលកិច្ចព្រមព្រៀងបានដួលរលំ។ បញ្ហាដែលគួរតែត្រូវបានពិនិត្យតាំងពីដំបូង បែរជាមិនត្រូវបានដោះស្រាយ។

តើជំហានបន្ទាប់ជាអ្វី?

ប្រសិនបើប្រធាន FIGC លោក Giovanni Malagò សម្រេចជ្រើសរើសគ្រូបង្វឹកល្បីៗដូចជា Antonio Conte ឬ Roberto Mancini នោះវាពិបាកស្រមៃថា Maldini និង Leonardo នឹងនៅតែជាផ្នែកសំខាន់នៃគម្រោងនេះ។

គ្រូបង្វឹកកម្រិតនោះ ក៏ពិបាកនឹងទទួលយកការងារ បើពួកគេគ្រាន់តែជាជម្រើសទីបី បន្ទាប់ពី Guardiola និង Pirlo។

ប្រសិនបើវាកើតឡើង មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើ Maldini និង Leonardo សម្រេចដកខ្លួន ហើយ FIGC ត្រូវធ្វើការកែទម្រង់បច្ចេកទេសសារជាថ្មី។

ជម្រើសយក Silvio Baldini

បច្ចុប្បន្ន កាតចុងក្រោយរបស់ពួកគេ ប្រហែលជាគឺ Silvio Baldini។

គាត់ជាជម្រើសដែលផ្តោតលើការយល់ដឹងអំពីបាល់ទាត់អ៊ីតាលី និងការអភិវឌ្ឍកីឡាករវ័យក្មេង តាមរយៈបទពិសោធន៍ជាមួយក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំ។

គំនិតនេះ មានគោលបំណងយកគំរូពីការជោគជ័យរបស់ Lionel Scaloni ជាមួយអាហ្សង់ទីន និង Luis de la Fuente ជាមួយអេស្ប៉ាញ ទោះបីជាស្ថានភាពខុសគ្នាក៏ដោយ។

...

ម្យ៉ាងទៀត Baldini ក៏ជាជម្រើសដែលមិនចងកាតព្វកិច្ចរយៈពេលវែងពេកដែរ។ ប្រសិនបើមួយឆ្នាំក្រោយ Guardiola ផ្លាស់ប្តូរចិត្ត ហើយចង់ដឹកនាំក្រុមជម្រើសជាតិ វានឹងងាយស្រួលក្នុងការចាប់ផ្តើមគម្រោងថ្មី ជាងការមានគ្រូបង្វឹកធំៗដូចជា Conte ឬ Mancini៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print