ខេត្តកណ្ដាល៖ ករណីដែលបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ក្រោយគណនីហ្វេសប៊ុក Mith SovMith Sovandy និងផេក TVFB Live 24h បានផ្សាយបន្តផ្ទាល់សម្ភាសន៍ជនរងគ្រោះអះអាងថា ខ្លួនត្រូវបានជនសង្ស័យវាយប្រហារ និងបាត់ទូរស័ព្ទនៅជិតរង្វង់មូលលោកតាខ្មៅ ក្រុងតាខ្មៅ ឥឡូវនេះសមត្ថកិច្ចបានបង្ហាញលទ្ធផលស្រាវជ្រាវជាផ្លូវការហើយ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក យី វយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ និងបើកការស្រាវជ្រាវជាបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ថា នៅពេលកម្លាំងអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ ប៉ុន្តែកម្លាំងជំនាញមិនបោះបង់ការស្រាវជ្រាវឡើយ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ន សារ៉ាវុធ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
មហាជនជាច្រើនកំពុងរង់ចាំឃើញការបន្តស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ដើម្បីធានាថាជនប្រព្រឹត្តបទល្មើសទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងរក្សាសុវត្ថិភាពសាធារណៈក្នុងក្រុងតាខ្មៅឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ សុរិយា










