ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនកូនខ្លា មេខ្លា យកមកកសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាមច្បាប់ ដោយមិនលេីកលែងជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការ រងនគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បានបញ្ជាអោយ សមត្ថកិច្ច នគរបាល រាជធានី ភ្នំពេញ ស្រាវជ្រាវ តាមចាប់ខ្លួនកូនខ្លា មេខ្លា យកមកកសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាមច្បាប់ ដោយមិនលេីកលែងជាដាច់ខាត ។

បើបងប្អូន ណាបានដឹង បាន ប្រទះឃើញ កូនខ្លារូបនេះ និង បក្ខពួក សូមផ្ដល់ ព័ត៌មាន មក សមត្ថកិច្ច ដើម្បី ចាប់ ខ្លួន បញ្ជូនទៅ តុលាការ ។

សូមជ្រាបថា  ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យតាមចាប់មនុស្សមួយក្រុមរហ័សនាម «ខ្លារបស់មេ០៧» ដោយគ្មានការលើកលែងឡើយ ក្រោយដេញទាត់ធាក់យុវជនម្នាក់រហូតប្រកាច់ ត្រូវបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។ ទើបឈានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់មនុស្សមួយក្រុមដែលមានរហ័សនាម «ខ្លារបស់មេ០៧» ក្រោយពួកគេបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើយុវជន២នាក់ ក្នុងចំណោម២នាក់ ដោយបើកម៉ូតូដេញតាមទាត់ធាក់រហូតប្រកាច់។

វីដេអូនៃអំពើហិង្សានេះ ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គម អមដោយសាររិះគន់ និងការថ្កោលទោសយ៉ាងខ្លាំង ហើយទទូចឲ្យថ្នាក់ដឹកនាំចាត់វិធានការតាមច្បាប់ដោយមិនលើកលែងនោះឡើយ ចំពោះក្រុមជនបង្ក។
ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅ វេលាម៉ោង ជាង ១យប់ ឈាន ចូល ថ្ងៃ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ និងតាមចាប់ក្រុមខ្លាទាំងនេះ ទាំងមេ និងកូនខ្លា ដោយមិនលើកលែងនោះទេ ពីព្រោះជាអំពើខុសច្បាប់ទាំងស្រុង។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅវេលាម៉ោងជាង ១យប់រំលងអធ្រាត្រចូលថ្ងៃទី២៦ ខែកក្កដា ជនស៉ីវិល មួយ ក្រុម តាំងខ្លួនជាខ្លា បានជិះ ម៉ូតូ ប្រដេញ យុវជន ពីរ នាក់ ជិះ ម៉ូតូ មួយ គ្រឿង រហូតឈានដល់ការ ធាក់ ផ្ដួល រួម តាំង ប្រើហិង្សា វាយ ទៅលើយុវជន ម្នាក់ ក្នុង ចំណោម គ្នាពីរនាក់បណ្ដាល ឲ្យ រង របួស រហូត ដល់ ប្រកាច់ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមខ្លាបានម្នាក់ តែបានដោះលែងទៅវិញ។ នៅពេលនេះ ក្រោយវីដេអូនៃអំពើហិង្សា ត្រូវបានចែកចាយ និងដឹងដល់ស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដាក់បទ បញ្ជាឲ្យតាមចាប់ក្រុមនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print