ប្រវត្តិសង្ខេបនៃជីវិត និងអាជីពរបស់លោក Zidane ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង

ចែករំលែក៖

ប្រទេសបារាំងបានតែងតាំង Zinedine Zidane ជាគ្រូបង្វឹកក្រុមជម្រើសជាតិលើកិច្ចសន្យារយៈពេល 4 ឆ្នាំ កាលពីថ្ងៃអង្គារ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបនៃជីវិត និងអាជីពរបស់លោកក្នុងនាមជាកីឡាករ និងគ្រូបង្វឹក។

ជីវិតដំបូងកើតថ្ងៃទី 23 ខែមិថុនា ឆ្នាំ 1972 នៅទីក្រុង Marseille ប្រទេសបារាំង។
ចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិប AS Cannes និងបង្ហាញខ្លួនជាកីឡាករអាជីពលើកដំបូងនៅឆ្នាំ 1989។

អាជីពជាកីឡាករ

ផ្ទេរទៅកាន់ Girondins Bordeaux ក្នុងឆ្នាំ 1992 និងស៊ុតបញ្ចូលទី 28 គ្រាប់ ក្នុងការបង្ហាញខ្លួន 139 ប្រកួត នៅលីគរយៈពេល 4 រដូវកាល។
ផ្ទេរទៅ Juventus ក្នុងឆ្នាំ 1996 និងជួយក្លិបឈ្នះពាន Serie A 2 លើក ក្នុងពីររដូវកាលដំបូង។
ក្នុងឆ្នាំ 2001 បានក្លាយជាកីឡាករថ្លៃបំផុតក្នុងពិភពលោក ដោយផ្ទេរពី Juventus ទៅ Real Madrid ក្នុងតម្លៃ 77.5 លានអឺរ៉ូ។
ឆ្នាំ 2002 ជួយ Real Madrid ឈ្នះ UEFA Champions League ដោយស៊ុតបញ្ចូលទីដ៏អស្ចារ្យក្នុងជ័យជម្នះ 2-1 លើ Bayer Leverkusen វគ្គផ្តាច់ព្រ័ត្រ។
ឈ្នះជើងឯក LaLiga ជាមួយ Real Madrid ក្នុងឆ្នាំ 2003។

អាជីពជាមួយក្រុមជម្រើសជាតិបារាំង

បង្ហាញខ្លួនលើកដំបូងឱ្យបារាំងក្នុងឆ្នាំ 1994 ទល់នឹងសាធារណរដ្ឋឆេក (ស្មើ 2-2) និងស៊ុតបាន 2 គ្រាប់ក្នុងរយៈពេល 17 នាទី បន្ទាប់ពីចូលជំនួស។
នៅ World Cup 1998 ត្រូវបានបណ្តេញចេញក្នុងការប្រកួតជាមួយអារ៉ាប៊ីសាអូឌីត និងខកខាន 2 ប្រកួតបន្ទាប់។
នៅវគ្គផ្តាច់ព្រ័ត្រ World Cup 1998 លោកស៊ុតបាល់ក្បាលបាន 2 គ្រាប់ ជួយបារាំងយកឈ្នះប្រេស៊ីល 3-0 និងឈ្នះពាន World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ជាប់ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro 2000 និងជួយបារាំងឈ្នះជើងឯក។
ចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងឆ្នាំ 2004 ប៉ុន្តែបានត្រឡប់មកវិញនៅឆ្នាំ 2005។
ជួយបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2006។
ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2006 លោកត្រូវបានបណ្តេញចេញដោយសារប្រើក្បាលបុកទ្រូង Marco Materazzi របស់អ៊ីតាលី។ បារាំងចាញ់អ៊ីតាលីដោយការទាត់បាល់ប៉េណាល់ទី។

អាជីពជាគ្រូបង្វឹក

ឆ្នាំ 2013 ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹករបស់ Carlo Ancelotti នៅ Real Madrid។
ឆ្នាំ 2016 ឡើងជាគ្រូបង្វឹក Real Madrid ជំនួស Rafa Benitez។
ក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះ UEFA Champions League 3 លើកជាប់គ្នា។
ដឹកនាំ Real Madrid ឈ្នះ LaLiga 2016-17 និង FIFA Club World Cup 2 លើក។
លាលែងពី Real Madrid ក្នុងឆ្នាំ 2018 បន្ទាប់ពីឈ្នះ Champions League ដោយលើកឡើងថា ក្លិបត្រូវការសំឡេង និងវិធីសាស្ត្រថ្មី។
ត្រឡប់មកដឹកនាំ Real Madrid វិញក្នុងឆ្នាំ 2019 និងជួយក្លិបឈ្នះ LaLiga ម្តងទៀតក្នុងឆ្នាំ 2020។
លាលែងជាលើកទីពីរនៅខែឧសភា ឆ្នាំ 2021 ដោយបញ្ជាក់ថា លោកមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីថ្នាក់ដឹកនាំក្លិប។
នៅខែកក្កដា ឆ្នាំ 2026 ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ជំនួស Didier Deschamps៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print