រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកម៉ូតូហុងដាscoopy បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសេ៊រីទំនើប១គ្រឿងបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជិត១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ១០០៣ មុខផ្សារអុីអន២  ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូហុងដា scoopy ពាក់ស្លាកលេខភ្នំពេញ1HL-4247 តាមបណ្តោយផ្លូវលេខ១០០៣ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តសេ៊រីទំនើប១គ្រឿងពាក់ស្លាកលេខកម្ពុជា V-C-8989 បើកបរដោយនារីម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងល្បឿនលឿនដោយបើកវ៉ាជែងយានយន្តដទៃទៀតធ្វើឱ្យរេចង្កូតទៅបុកម៉ូតូហុងដា scoopy ដែលបើកបរបញ្ច្រាសទិសដៅគ្នាពីមុខពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជិត៤០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបង្កហេតុនិងអ្នករួមដំណើរនាំគ្នាឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ទៅ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print