សម្ដេចធិបតី ៖ កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត 

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដី នៃកម្ពុជាបានបញ្ជាក់ថា ៖ កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

សម្ដេចធិបតី បានបញ្ជាក់ថា ៖ ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ ព្រមទាំងការធានាសន្ដិសុខសង្គម តាមរយៈការធានាសិទ្ធិស្របច្បាប់ ការរស់នៅដោយសុខុដម និងការបន្តមរតក។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានលើកឡើងថា ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំបន្តឆន្ទៈ មនសិកា ឧត្តមានិយម ផលប្រយោជន៍ជាតិ និងប្រជាជនមកដល់បច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លីជាប់ជាប្រចាំ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់ និងសន្ដិភាពចិត្ត លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួនសំដៅរួមគ្នាកសាងប្រទេសឱ្យក្លាយទៅជាប្រទេសមានអរិយធម៌ ជាសង្គមស៊ីវិល័យ និងជាភូមិឋានក្សេមក្សាន្ត។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print